30 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពគិរីដងរែក សម្រាប់(ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤)

- Advertisement -spot_img

VOA បានចេញផ្សាយកាលពី ថ្ងៃទី០៣ខែមេសា ២០២៤ ថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅត រក្សាបានក្នុងស្ថានភាពល្អមួយ ហើយអាចនឹងត្រឡប់មកប្រសើរវិញបានក្នុងរង្វង់៧ភាគរយ ដូចនឹងមុន ជំងឺរាតត្បាត ក្នុងឆ្នាំ២០២៨ ។ ជុំវិញរឿងនេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក៏បានស្នើឱ្យកម្ពុជាមាន កំណែទម្រង់លើបរិយាកាសវិនិយោគ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីទាក់ទាញក្រុម ហ៊ុនអាមេរិកកាន់តែច្រើនមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

VOA បានចេញផ្សាយកាលពី ថ្ងៃទី០៣ខែមេសា ២០២៤ ថា៖ ក្រោយមានការរិះគន់លើសកម្មភាពក្រុមក្មេងៗដែលលេង គប់ទឹកបាំតម្ស៉ៅ និងបើកម៉ូតូជាក្រុមៗតាមដងផ្លូវសាធារណៈ បណ្ដាលឱ្យកើតមានភាពអនាធិបតេយ្យនោះ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងចុះល្បាតលើសកម្មភាពទាំងអស់នោះ ដើម្បីរក្សាសណ្តាប់ ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពអ្នកដំណើរ ។

RFA បានចេញផ្សាយកាលពី ថ្ងៃទី០៣ខែមេសា ២០២៤ ថា៖ ពលរដ្ឋនៅស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា មានក្រុមហ៊ុនជិត ១០ បានកាយភ្នំយកថ្មម៉ាប់ ធ្វើឲ្យប៉ះពាល់ដីព្រៃសហគមន៍ជាង ១ពាន់ហិកតារ និងដីព តំបន់ការពារមួយចំនួនទៀត ដើម្បីយកថ្មទៅលក់នៅក្រៅប្រទេស ។ ជុំវិញរឿងនេះ សង្គមស៊ី វិល ទទូចឲ្យរដ្ឋាភិបាលពិនិត្យនិងសិក្សាអំពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ តម្លាភាព និង យុត្តិធម៌ជាមុនសិន មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មមួយនេះ ។

VOA បានចេញផ្សាយកាលពី ថ្ងៃទី០៣ខែមេសា ២០២៤ ថា៖ ពលរដ្ឋមួយចំនួនចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោស នយោបាយ ដែលកំពុងជាប់ពន្ធនាគារ មុនថ្ងៃចូលឆ្នាំខ្មែរ ។ ជុំវិញរឿងនេះក្រុមអង្គការជាតិ- អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួន ទាំងនេះ គឺជារឿងនយោបាយ និងធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងទាមទារឲ្យដោះលែង ពួកគេវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ។

RFAបានចេញផ្សាយកាលពី ថ្ងៃទី០៣ខែមេសា ២០២៤ ថា៖ អតីតក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស៊ីអាយស៊ី អ្នកឧកញ៉ា គួច ម៉េងលី សង្ឃឹមថា ក្រុមហ៊ុន ស៊ីអាយស៊ី នឹងដោះស្រាយបញ្ហាជាមួយអាជ្ញាធរ ដើម្បីរកយុត្តិធម៌ឱ្យជន រងគ្រោះ ដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនមួយនេះ ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល កាលពីពេលថ្មីៗ បានចេញមុខបំភ្លឺ និងប្តេជ្ញាយកចិត្តទុកដាក់ស្វែងរកដំណោះ ស្រាយ ករណីបាត់លុយក្នុងក្រុមហ៊ុន ស៊ីអាយស៊ី ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img