34 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

សម្ដីនាយករដ្ឋមន្ត្រីប៉ូឡូញ រិះគន់ ម៉ាក្រុងចរចាជាមួយលោក ពូទីន

- Advertisement -spot_img

នាយកមន្រ្តី ប៉ូឡូញ នៅថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០២២ នេះ បានរិះគន់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) យកពេលដ៏មានតំលៃចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងថា «គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរ (Hitler) នោះទេ» ចំពេលលោកខាងលិច ថ្កោលទោសការសម្លាប់រង្គាលជនស៊ីវិល ក្នុងពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

Macron and Putin

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉េតទូស ម៉ូរ៉ាវ៉ីកគី (Mateusz Morawiecki) បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «លោកប្រធានាធិបតី ម៉ាក្រុង, តើលោកបានចរចាជាមួយលោកពូទីនប៉ុន្មានដងហើយ តើលោកបានសម្រេចអ្វីខ្លះ? តើលោកបានបញ្ឈប់សកម្មភាពណាមួយ ដែលបានកើតឡើងហើយ ឬនៅ? គេមិនគួរចរចាជាមួយឧក្រិដ្ឋជននោះទេ ផ្ទុយទៅវិញគួរតែប្រយុទ្ធជាមួយពួកគេ… គ្មាននរណាម្នាក់ចរចាជាមួយហ៊ីត្លែរ «Hitler» នោះទេ តើលោកចង់ចរចាជាមួយហ៊ីត្លែរ (Hitler), ស្ដាលីន (Stalin), ប៉ុលពត (Pol Pot) ទេ?»។

Macron President

ប៉ុន្តែ ឆ្លើយតបទៅនឹងការរិះគន់របស់ប៉ូឡូញ ការិយាល័យប្រធានាធិបតីបារាំង អេលីហ្សេ (Elysee) បានលើកឡើងថាវាជារឿងសំខាន់ណាស់សម្រាប់ លោកប្រធានាធិបតី ពូទីន ក្នុងការយល់ដឹងពីការទាមទាររបស់បណ្ដាប្រទេសលោកខាងលិច និងការខូចខាតសម្រាប់រុស្ស៉ី ក្នុងការមិនយកចិត្តទុកដាក់ ចំពោះពួកគេ ដូចកាលពីពេលដំបូងមក។ លោកប្រធានាធិបតី ម៉ាក្រុង បានប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីធ្វើឲ្យលោកប្រធានាធិបតី ពូទីនបញ្ឈប់ សង្គ្រាម ដូចជាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំ ការគាំទ្រដល់អ៊ុយក្រែន, ការទាមទារដែលធ្វើឡើងដោយផ្ទាល់ចំពោះលោកប្រធានាធិបតី ពូទីន ក្នុងការសន្ទនាតាមរយៈទូរស័ព្ទ»។

Poland President

លោកប្រធានាធិបតី ម៉ាក្រុង បានខិតខំប្រឹងប្រែងក្នុងការសម្រុះសម្រួលរវាងលោកប្រធានាធិបតី ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដោយបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ កាលពីដើមខែកុម្ភៈកន្លងទៅនេះ ហើយបាននិយាយ ទៅកាន់លោក ពូទីនជាច្រើនដង ចាប់តាំងពីដើមឆ្នាំ២០២២នេះក្នុងការសន្ទនាតាមទូរស័ព្ទ ដែល Elysée បានសង្កត់ធ្ងន់ថា មានការប្រឈមមុខគ្នា ប៉ុន្តែ បានផ្តល់ឱកាសដើម្បីរក្សាបណ្ដាញទំនាក់ទំនងបើកចំហ និងវាស់ស្ទង់ស្ថានភាពចិត្តរបស់លោកប្រធានាធិបតី ពូទីន។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានចោទប្រកាន់កងកម្លាំងរុស្ស៉ីថា បានសម្លាប់រង្គាលជនស៉ីវិលនៅក្នុងទីក្រុងប៊ូចា (Bucha) នៃប្រទេសអ៊ុយក្រែន ដែលនាំឱ្យមេដឹកនាំបណ្ដាប្រទេសលោកខាងលិច បានប្រតិកម្មជាមួយនឹងការខឹងសម្បារចំពោះរូបភាពនៃសាកសពនៅពាសពេញផ្លូវ នៃទីក្រុង។ ប៉ុន្តែរុស្ស៊ី បានបដិសេធការចោទប្រកាន់របស់អ៊ុយក្រែន៕


ប្រភព Reuters ប្រែសម្រួលដោយ៖ គីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img