26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

សមត្ថកិច្ចជំនាញ នៅតែបន្តយាមកន្លែងសង្ស័យ ស្តុកសារធាតុផ្សំគ្រឿងញៀន២កន្លែង នៅក្រុងស្វាយរៀង យ៉ាងតឹងរឹង

- Advertisement -spot_img

(ស្វាយរៀង)៖ រយៈពេល២ថ្ងៃ ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៅតែបន្តយាមកាមទីតាំងឃ្លាំង និងរោងម៉ាស៉ីនមិនដំណើរការ២កន្លែង ដែលសង្ស័យថា បានស្តុកសារធាតុផ្សំគ្រឿងញៀនជាច្រើនគីឡូ ហើយត្រូវបានមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ កំពុងចាត់ការលើសំណុំរឿងនេះ។

ទីតាំងទាំង២កន្លែងនេះ រួមមាន៖ មួយកន្លែងស្ថិតនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង និងមួយកន្លែងទៀត ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ទោះបីយ៉ាងណា សមត្ថកិច្ច និងអាជ្ញាធរនៅខេត្តស្វាយរៀង មិនផ្ដល់ព័ត៌មាន និងធ្វើអត្ថាធិប្បាយដល់អ្នកសារព័ត៌មាននៅឡើយទេ ដោយរង់ចាំការពិនិត្យរបស់សមត្ថកិច្ចជំនាញពីភ្នំពេញ។

យោងតាមមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ទីតាំងឃ្លាំង និងរោងម៉ាស៊ីនទាំង២កន្លែងនេះ សង្ស័យស្តុកទុកសារធាតុផ្សំគ្រឿងញៀនរាប់គីឡូ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ចាប់មេខ្លោងយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារអង្គភាពkiridangrek ប្រចាំខេត្តស្វាយរៀង មិនអាចទំនាក់ទំនងទៅខាងមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិបានទេ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img