30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

សមត្ថកិច្ចខេត្តសៀមរាបបំបែកសំណុំរឿង ចោរលួចរថយន្ត និងទទួលផលចោរកម្មឃាត់ខ្លួនមនុស្ស ៥នាក់

- Advertisement -spot_img

កាលពីចុងសប្ដាហ៍កន្លងទៅ សមត្ថកិច្ចខេត្តសៀមរាប បានបំបែកសំណុំរឿងចោរលួចរថយន្ត និងទទួលផលចោរកម្ម ដោយបានឃាត់ខ្លួនមនុស្ស៥នាក់បញ្ជូនទៅតុលាការខេត្តសៀមរាប។

ជនសង្ស័យដែលឃាត់ខ្លួនខាងលើរួមមាន ទី១ឈ្មោះ ហេង សុភ័ក្រ (លួច) ទី២ ប៉ូលី សានសាន់ ទី៣ ណោ ឈាងបួយ ទី៤ ផន វាសនា និងទី៥ ផន កក្កដា ដែលពួកគេទាំង៤នាក់ជាអ្នកទទួលផល។

លោកឧត្តមសេនីយ៍ត្រី អ៊ុ ចំរើន ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដា ថា យោងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ព្រៃវែង និងកំពង់ចាម រហូតដល់ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាបន្តបន្ទាប់។

លោកបន្តថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឆេម សុគង់ ភេទ ប្រុស ករណី បាត់ឡាន(យកឡានទៅទុកឲ្យធ្វើ ហើយជាងលួចយកទៅបាត់) នៅចំណុចយានដ្ឋាន ភី អ វ៉ាយ គ្លូប៊ល ឯ.ក ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដោយបានសហការជាមួយនគរបាលខេត្តកំពង់ចាម ភ្នំពេញ និងព្រៃវែង ដោយនាំខ្លួនមនុស្សចំនួន០៥នាក់ យកមកសាកសួរ និងឈានដល់បញ្ចប់សំណុំរឿងដោយបញ្ជូនជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប ក្រោយពួកគេ ពិតជាពាក់ព័ន្ធនឹងករណីចោរលួច និងទទួលផលពីចោរពិតប្រាកដមែន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img