31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

វៀតណាមប្រកាសកូតាពន្ធនាំចូលអង្ករ និងថ្នាំជក់ស្ងួត ពីកម្ពុជា

- Advertisement -spot_img

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានចេញសារាចរកំណត់ការនាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួត ដែលមានប្រភពពីកម្ពុជា ក្រោមកូតាពន្ធសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។

សារាចរលេខ 06/2022/TT-BCT កំណត់កូតានាំចូលអង្ករ និងស្លឹកថ្នាំជក់ស្ងួត ដែលមានប្រភពពីកម្ពុជា ដែលទទួលបានអត្រាពន្ធនាំចូលពិសេសចូលប្រទេសវៀតណាមសម្រាប់រយៈពេលពីរឆ្នាំ។

កូតា ពន្ធ នាំ ចូល សរុប ក្នុង ឆ្នាំ ២០២១ និង ២០២២ ពី កម្ពុជា សម្រាប់ អង្ករ គ្រប់ ប្រភេទ មាន ៣០ ម៉ឺន តោន ក្នុង មួយ ឆ្នាំ ( សម្រាប់ ស្រូវ អត្រា ប្តូរ ២ គីឡូក្រាម ស្មើនឹង អង្ករ ១ គីឡូក្រាម ) ខណៈ កូតា ពន្ធ នាំ ចូល ស្លឹក ថ្នាំជក់ ស្ងួត មាន ៣.០០០ តោន ក្នុង មួយ ឆ្នាំ។

ឯកសារនេះបានចែងទៀតថា ដើម្បីទទួលបានអត្រាពន្ធនាំចូលអនុគ្រោះពិសេស ផលិតផលត្រូវតែមានលិខិតបញ្ជាក់ប្រភពដើមទំនិញទម្រង់ (S) ដែលចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា ឬភ្នាក់ងារដែលមានការអនុញ្ញាត ហើយនីតិវិធីគយត្រូវធ្វើឡើងនៅច្រកព្រំដែន ដូចដែលមាននៅក្នុងឧបសម្ព័ន្ធលេខ ២ ភ្ជាប់ជាមួយសារាចរនេះ។

ចំពោះស្លឹកថ្នាំជក់ស្ងួត អ្នកនាំចូលត្រូវបង្ហាញអាជ្ញាប័ណ្ណនាំចូលថ្នាំជក់ឆៅក្រោមកូតាពន្ធដែលចេញដោយ MoIT តាមក្រិត្យលេខ 69/2018/ND-CP ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។សារាចរលេខ 06/2022/TT-BCT នឹងចូលជាធរមានចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ចុងខែធ្នូ ឆ្នាំ២០២២

ប្រភព VNA ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img