32 C
Phnom Penh
Sunday, February 9, 2025
- Advertisement -spot_img

វិបត្តិស្បៀងអាហារសកលដូចឆ្នាំ២០០៨ អាចត្រូវបានបញ្ចៀស

- Advertisement -spot_img

លោក Qu Dongyu អគ្គនាយកនៃអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានប្រសាសន៍ថា វិបត្តិស្បៀងអាហារសកលនៃទំហំដែលបានឃើញក្នុងឆ្នាំ២០០៨ នៅតែអាចបញ្ចៀសបាន ទោះបីជាតម្លៃអាហារ ថាមពល និងជីមានការកើនឡើងក៏ដោយ។

លោក Qu បានប្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សា FAO នៅទីក្រុងរ៉ូមកាលពីថ្ងៃសុក្រថា “តម្លៃសម្រាប់អាហារសំខាន់ៗដូចជាស្រូវសាលីនិងប្រេងបន្លែត្រូវបានកើនឡើង” ។ ការកើនឡើងទាំងនេះគឺ “ដាក់ការចំណាយបន្ថែមលើអ្នកប្រើប្រាស់សកល ជាពិសេសអ្នកក្រីក្របំផុត”។

FAO បានកោះប្រជុំដើម្បីពិភាក្សាពី ផលប៉ះពាល់ នៃសង្គ្រាមនៅអ៊ុយក្រែន លើសន្តិសុខស្បៀងពិភពលោក។ វាស្របពេលជាមួយនឹងព័ត៌មានដែលថាសន្ទស្សន៍តម្លៃម្ហូបអាហាររបស់ FAO បានហក់ឡើង ១២.៦ភាគរយពីខែកុម្ភៈ ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយនៅក្នុងខែមីនា។
លោក Qu បានមានប្រសាសន៍ថា ជាមួយនឹងតម្លៃថាមពលកើនឡើងស្របតាមតម្លៃម្ហូបអាហារ “អំណាចទិញរបស់អ្នកប្រើប្រាស់ដែលងាយរងគ្រោះ និងប្រទេសនានាបានធ្លាក់ចុះបន្ថែមទៀត” ។

ទន្ទឹមនឹងនេះដែរ ការកើនឡើងនៃតម្លៃជីអាចនាំឱ្យមានការប្រើប្រាស់ទាបជាងមុននៅរដូវកាលក្រោយ និងអាចលើសពីនេះ ជាមួយនឹងការធ្លាក់ចុះនៃផលិតភាពម្ហូបអាហារដែលនាំឱ្យតម្លៃម្ហូបអាហារកាន់តែខ្ពស់។

លោក Qu បានព្រមានថា “វានឹងអាចបណ្តាលឱ្យមនុស្សកាន់តែខ្វះអាហារូបត្ថម្ភកាន់តែច្រើននៅឆ្នាំ ២០២២ និងជាច្រើនខែទៅមុខទៀត” ។

ប្រធាន FAO បានសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាងការកើតឡើងម្តងទៀតនូវកំហុសឆ្គងដែលបានធ្វើឡើងក្នុងអំឡុងវិបត្តិស្បៀងអាហារពិភពលោកឆ្នាំ២០០៨ នៅពេលដែលបណ្តាប្រទេសនានាបានដាក់ “គោលនយោបាយប្រឆាំងផលិតភាព (counter-productive policies)” លើពាណិជ្ជកម្ម។

លោក Qu បានមានប្រសាសន៍ថា “ភាពខុសគ្នាដ៏សំខាន់ពីឆ្នាំ២០០៨ គឺថាសព្វថ្ងៃនេះយើងកំពុងប្រឈមមុខនឹងហានិភ័យធំដែលរដូវដាំដុះរបស់យើងសម្រាប់ឆ្នាំក្រោយនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយក្នុងឆ្នាំ២០០៨ ការតក់ស្លុតគឺដោយសារតែគ្រោះរាំងស្ងួតហើយមិនបានធ្វើឱ្យមានគ្រោះថ្នាក់ដល់រដូវដាំដុះបន្ទាប់” ។

“យើងមិនត្រូវបិទប្រព័ន្ធពាណិជ្ជកម្មសកលរបស់យើងទេ ហើយការនាំចេញមិនគួរត្រូវបានរឹតត្បិត ឬបង់ពន្ធ … ចូរយើងធ្វើការជាមួយគ្នានៅថ្ងៃនេះប្រកបដោយប្រសិទ្ធភាព ស៊ីសង្វាក់គ្នា និងតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការផលិតកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិយាកាសកាន់តែប្រសើរ និងជីវិតកាន់តែប្រសើរឡើងសម្រាប់ទាំងអស់គ្នា ដោយមិនទុកចោលឱ្យនរណាម្នាក់ឡើយ ទាំងពេលឥឡូវនេះ និងពេលណាៗទាំងអស់។

លោក Qu បានធ្វើជាប្រធាន FAO តាំងពីឆ្នាំ២០១៩ ហើយពីមុនជាអនុរដ្ឋមន្ត្រីនៅក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន ដែលគាត់ត្រូវបានគេផ្តល់គុណសម្បត្តិសម្រាប់ការធ្វើឱ្យកសិករចិនរាប់រយលាននាក់ប្រើប្រាស់ស្មាតហ្វូនប្រើជាឧបករណ៍កសិកម្ម។

យោងតាមរបាយការណ៍របស់ USAID ចេញផ្សាយនៅឆ្នាំ២០២១បានអោយដឹងថា ប្រជាជនកម្ពុជាជិត ៨០ ភាគរយរស់នៅក្នុងតំបន់ជនបទ ហើយ ៦៥ ភាគរយពឹងផ្អែកលើវិស័យកសិកម្ម នេសាទ និងព្រៃឈើសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។

មួយភាគប្រាំនៃប្រជាជនកម្ពុជាគឺខ្វះខាតអាហារ (food deprived) ដែលមានន័យថាពួកគេបរិភោគតិចជាងតម្រូវការប្រចាំថ្ងៃអប្បបរមានៃកាឡូរី។


ប្រភព AFP ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img