31.8 C
Phnom Penh
Monday, November 2, 2026
- Advertisement -spot_img

លោកXi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់Haytham ព្រះមហាក្សត្រនៃប្រទេសអូម៉ង់

- Advertisement -spot_img

 ព្រឹកថ្ងៃទី២ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយព្រះចៅស៊ុលតង់Haytham ព្រះមហាក្សត្រនៃប្រទេសអូម៉ង់ដែលបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។​ លោកXi Jinpingបានលើកឡើងថា មិត្តភាពរវាងចិននិងអូម៉ង់មានប្រវត្តិសាស្ត្រយូរលង់ និងមានមូលដ្ឋានដ៏ជ្រាលជ្រៅ​និងរឹងមាំ ហើយមានអនាគតអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសទាំងពីរមានទំនុកចិត្តខាងនយោបាយកាន់តែរឹងមាំ  និងទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះយ៉ាងច្រើន ហើយចំណងមិត្តភាពប្រពៃណីក៏កាន់តែស៊ីជម្រៅ។  ភាគីចិនមានឆន្ទៈធ្វើការជាមួយអូម៉ង់ ដើម្បីជំរុញឱ្យទំនាក់នងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងដល់កម្រិតកាន់តែខ្ពស់  ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកសម្រាប់សន្តិភាព ស្ថិរភាព និងភាពរុងរឿងក្នុងតំបន់ផងដែរ។


ជាការឆ្លើយតប ព្រះចៅស៊ុលតង់Haytham បានមានព្រះបន្ទលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋXi Jinping ប្រទេសចិនបានក្លាយទៅជាប្រទេសធំខាងនយោបាយនិងសេដ្ឋកិច្ចលើពិភពលោក និងរួមចំណែកយ៉ាងសំខាន់សម្រាប់ភាពរុងរឿងនិងស្ថិរភាពជាសកល។  អូម៉ង់ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនមួយ និងគាំទ្រចិនគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីផងដែរ។ ខ្ញុំសង្ឃឹមថាចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាទីចាប់ផ្តើមមួយ  ដើម្បីស្វែងរកកាលានុវត្តភាពកិច្ចសហប្រតិបត្តិការកាន់តែច្រើន ព្រមនិងកសាងទំនាក់ទំនងភាពជាដៃគូឆ្ពោះទៅអនាគត ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអូម៉ង់និងចិនទទួលបានការអភិវឌ្ឍកាន់តែធំ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img