29.9 C
Phnom Penh
Tuesday, November 17, 2026
- Advertisement -spot_img

លោកXi Jinpingផ្ញើសារលិខិតអបអរសាទរខួប១២០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យJinan

- Advertisement -spot_img

ថ្ងៃទី១៦ ខែវិច្ឆិកា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិតអបអរសាទរខួប១២០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យJinan និងសម្តែងការជូនពរចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកនិងអតីតនិស្សិតគ្រប់រូបនៃសាលារៀននេះ។លោកXi Jinpingបានលើកឡើងថា នៅចំណុចចាប់ផ្តើមថ្មី សង្ឃឹមថា សកលវិទ្យាល័យJinanនឹងចាត់ទុកគំនិតសង្គមនិយមដែលមានលក្ខណៈចិនក្នុងយុគសម័យថ្មីជាការណែនាំ បន្តវេនប្រពៃណីសេហ្នាជាតិ ប្រកាន់ខ្ជាប់នូវការអប់រំដ៏មានលក្ខណៈពិសេសរបស់ខ្លួន បង្កើនការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដែលមកពីតំបន់ហុងកុង ម៉ាកាវនិងតៃវ៉ាន់ ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន ជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងបរទេស ព្រមទាំងលើកកម្ពស់គុណភាពនៃការអប់រំនិងការបង្រៀនជាបន្តបន្ទាប់ ដើម្បីរួមចំណែកថ្មីចំពោះការប្រមូលផ្តុំកម្លាំងកាយនិងកម្លាំងចិត្តរបស់ជនជាតិចិននៅក្រៅប្រទេស និងការជំរុញដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img