29.9 C
Phnom Penh
Tuesday, November 17, 2026
- Advertisement -spot_img

លោកLiQiangអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៩

- Advertisement -spot_img

ថ្ងៃទី១៦ ខែវិច្ឆិកា លោកLiQiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៩នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក LiQiangបានលើកឡើងថា ឆ្នាំ២០២៦ជាខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន។កាលពី៥ឆ្នាំមុន លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា ប្រទេសនិងអាស៊ានត្រូវតែចាប់ដៃរួមគ្នាដើម្បីកសាងគេហដ្ឋានរួមប្រកបដោយសន្តិភាព ភាពស្ងប់ស្ងាត់ ភាពរុងរឿង ភាពស្រស់ស្អាតនិងមិត្តភាព។ពិភពលោកនាពេលបច្ចុប្ន្នកំពុងពោរពេញដោយភាពប្រែប្រួល ភាគីទាំងពីរត្រូវសាមគ្គីគ្នា យកឈ្នះលើកត្តារំខាននានានិងសហការគ្នាដើម្បីកសាងសហគមន៍ជោគវាសនាចិន-អាស៊ានដែលមានភាពជិតស្និទ្ធ ដើម្បីបន្ថែមបញ្ចូលភាពស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ការអភិវឌ្ឍនិងវិបុលភាពនៃភូមិសកលទាំងមូល។

ទី១ ត្រូវពង្រឹងការការពារខាងសន្តិភាពនិងស្ងប់ស្ងាត់។ការប្រកាន់ខ្ជាប់ដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនានិងការពិគ្រោះពិភាកស្សា រួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ទី២ ជំរុញការអភវិឌ្ឍនិងវិបុលភាពក្នុងតំបន់។ចាត់ទុកការចូលជាធរមាននៃពិធីសារស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០ជាកាលានុវត្តភាព ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។
ទី៣ បង្កើនសុភមង្គលនិងផលប្រយោជន៍របស់ប្រជាជន ជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។

កិច្ចប្រជុំនេះបានប្រកាសថា ពិធីសារស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ហើយកំណត់ឆ្នាំ២០២៧ជា “ឆ្នាំសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចិន-អាស៊ាន” ព្រមទាំងចេញផ្សាយឯកសារសមិទ្ធផលមួយចំនួន ដូចជាខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ការបង្កើតទំនាក់ទំនងភាពជាដៃគូផ្នែកថាមពលនិងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើមានភាពកាន់តែស៊ីជម្រៅជាដើម៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img