32.6 C
Phnom Penh
Wednesday, September 30, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញដាក់កម្រងផ្កាគោរព​វិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិន​

- Advertisement -spot_img

ឆ្នាំ ២០២៦ នេះគឺជាខួបលើកទី ១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន និងខួបលើកទី ៩០ នៃការទទួលបានជោគជ័យនៃមហាដំណើរ​របស់កងទ័ពក្រហមចិន។ ពិធីដាក់កម្រងផ្កានៅវិមានវីរជនប្រជាជនចិនក្នុងទិវារំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលានធានអានមិននៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ​។ ជាកិច្ចចាប់ផ្តើមពិធីនេះ តំណាងគ្រប់រូបបានឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិ និងការកសាងសាធារណរដ្ឋ។ បន្ទាប់ពីដាក់កម្រងផ្កា លោក Xi Jinping ប្រធានរដ្ឋចិននិងថ្នាក់ដឹកនាំបក្ស និងរដ្ឋជាច្រើនរូបទៀតបានដើរជុំវិញវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីជីវិតរបស់ចិនដើម្បីសម្តែងការគោរព៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img