30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

លោក Joe Biden ថា«ជាស្នាមប្រឡាក់លើព្រលឹងអាមេរិក» ការបាញ់ប្រហាររើសអើងពូជសាសន័

- Advertisement -spot_img

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសការបាញ់ប្រហារដ៏ធំនៅក្នុងរដ្ឋញូវយ៉ក ដោយហៅថាជា«ស្នាមប្រឡាក់លើព្រលឹង»របស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ខ្មាន់កាំភ្លើងជនជាតិស្បែកសអាយុ១៨ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុង Buffalo នៅរដ្ឋញូវយ៉ក កាលពីថ្ងៃសៅរ៍ (វេលានៅអាមេរិក) ដោយជនរងគ្រោះ១១នាក់ជាជនជាតិស្បែកខ្មៅ និង២នាក់ជាជនជាតិស្បែកស។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ស្លៀកពាក់ បែប យោធា និង អាវកាក់ ការពារ គ្រាប់កាំភ្លើង បានដើរចូលក្នុងផ្សារទំនើប Tops Friendly ក្នុងទីក្រុង Buffalo រដ្ឋ New York ហើយបានបាញ់ប្រហារ សម្លាប់មនុស្សយ៉ាងតិច ១០នាក់ និងជាច្រើននាក់ទៀតរងរបួស កាលពី ថ្ងៃទី១៤ ខែឧសភា ខណៈកំពុងផ្សាយផ្ទាល់ ការបាញ់ប្រហារនេះ ដោយប្រើកាមេរ៉ាជាប់នឹងខ្លួន។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យថា «ខ្មាន់កាំភ្លើងម្នាក់ ប្រដាប់ដោយអាវុធសង្រ្គាម និងព្រលឹងពោរពេញដោយសេចក្តីស្អប់ បានបាញ់សម្លាប់មនុស្សស្លូតត្រង់ចំនួន១០នាក់ដោយឈាមត្រជាក់»។

លោកបានជំរុញសាធារណជនឱ្យសហការគ្នាដើម្បីដោះស្រាយ «ការស្អប់ខ្ពើម ដែលនៅតែមានស្នាមប្រឡាក់លើព្រលឹងអាមេរិក»។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Biden និងជំទាវទីមួយ Jill Biden នឹងទៅសួរសុខទុក្ខជនរងគ្រោះ នៅក្រុង Buffalo នៅថ្ងៃអង្គារ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img