វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកមិនមានគោលនយោបាយផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីការប្រកាសរបស់លោកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «មិនអាចបន្តកាន់អំណាចបានឡើយ»។

ការអត្ថាធិប្បាយរបស់លោក Biden នៅក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃសៅរ៍ក៏បានរួមបញ្ចូលផងដែរនូវការហៅ លោកពូទីនថាជា “អ្នកកាប់សាច់” ហើយហាក់ដូចជាការកើនឡើងយ៉ាងខ្លាំងនៃវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងមូស្គូជុំវិញការឈ្លានពានអ៊ុយក្រែនរបស់ខ្លួន។
កំពូលអ្នកការទូតអាមេរិកកាលពីថ្ងៃអាទិត្យបានបដិសេធសេចក្តីប្រកាសរបស់គាត់ ហើយលោក Biden ដែលត្រូវបានសួរដោយអ្នកសារព័ត៌មាននៅពេលគាត់ចាកចេញពីព្រះវិហារក្នុងទីក្រុងវ៉ាស៊ីនតោន ប្រសិនបើគាត់កំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសរុស្ស៊ីនោះ បានផ្តល់ចម្លើយមួយពាក្យថា “ទេ” ។
Julianne Smith ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO មុននេះ បានស្វែងរកបរិបទនៃសុន្ទរកថារបស់លោក Biden ដោយបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីរយៈពេលមួយខែបានជំរុញឱ្យប្រជាជនអ៊ុយក្រែនមួយភាគបួននៃចំនួន 44 លាននាក់ចេញពីផ្ទះរបស់ពួកគេ។
ប្រភព REUTERS ប្រែសម្រួលដោយ៖ គីរីដងរែក