30.7 C
Phnom Penh
Tuesday, September 29, 2026
- Advertisement -spot_img

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានចាត់ឲ្យលោក​វរសេនីយ៍ឯក ភូ ឌីសាឌីន ជាតំណាងអញ្ជើញដឹកនាំប្រតិភូ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ…

- Advertisement -spot_img

កំពង់ស្ពឺ​៖នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចាត់ឲ្យលោក​ វរសេនីយ៍ឯក​ ភូ​ ឌីសាឌីន​ ដឹកនាំប្រតិភូ​​​ កងរាជ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលមរណភាព នៅថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។

មរណភាពរបស់​ លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ គឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវ​ វីរៈ​ជន​ស្នេហាជាតិ ដែលបានរួមចំណែកលើកិច្ចការងារការពារជាតិ នាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកវរសេនីយ៍ឯក​ ភូ​ ឌីសាឌីន​ មេបញ្ជាការ​រង​ បាននាំយកនូវសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់លោក​ ​ឧត្តមសេនីយ៍​ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ដល់ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕

ឧតតមសេនីយ៌ត្រីម៉េងស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img