29 C
Phnom Penh
Wednesday, August 12, 2026
- Advertisement -spot_img

លោកអភិបាលខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣គ្រួសារ

- Advertisement -spot_img

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់ក្រុមគ្រួសារ សមាជិកអតីតយុទ្ធជន និងនិវត្តជន ចំនួន ០៣គ្រួសារ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌមានជ័យ បានសំណេះសំណាល និងសួរសុខទុក្ខ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមចំណែកបំពេញបេសកកម្ម និងបម្រើជាតិមាតុភូមិកន្លងមក។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានប្រគល់ថវិកាបេឡាមរណសង្គ្រោះជូនដល់ក្រុមគ្រួសារទាំង ០៣ ដោយ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០រៀល សរុបចំនួន ១២,០០០,០០០រៀល។

ការចុះសួរសុខទុក្ខ និងផ្តល់ថវិកាគាំពារនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌របស់អាជ្ញាធរមូលដ្ឋាន ក្នុងការរួមចំណែកជួយសម្រាលការលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងជំរុញការអនុវត្តគោលនយោបាយគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។

រសៀលថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦៕

ដោយគិរីដងរែ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img