ទូរទស្សន៍រដ្ឋរុស្ស៊ីបង្ហាញរូប ជនជាតិ អាមេរិកាំង ពីររូប ដែលបានបាត់ខ្លួន នៅអ៊ុយក្រែន។ នៅលើ បណ្តាញសង្គម តេឡេក្រាម កាលពីថ្ងៃ សុក្រ ម្សិលមិញ ទូរទស្សន៍រដ្ឋរុស្ស៊ី បាន ផ្សាយថា ជនជាតិអាមេរិក ២រូប ដែលបាន ចូលរួម ប្រយុទ្ធកៀកស្មា ជាមួយ ទាហាន អ៊ុយក្រែន នៅ តំបន់ភាគខាងកើត បាន ទម្លាក់អាវុធ មុន នឹង ត្រូវ កងកម្លាំងទ័ព និយម រុស្ស៊ីចាប់ឃុំខ្លួន។ នៅថ្ងៃ សុក្រ ម្សិលមិញ ប្រធានាធិបតី អាមេរិក លោកចូ បៃដិនបាន និយាយ ថា លោក មិន បាន ដឹង ពីទីកន្លែង របស់ ជនជាតិអាមេរិកទាំង២នាក់ដែលបាន បាត់ខ្លួននៅអ៊ុយក្រែន ប៉ុន្តែ លោក បាន អំពាវនាវ សុំ កុំ ឲ្យពលរដ្ឋអាមេរិក ធ្វើដំណើរ ទៅ អ៊ុយក្រែននៅពេលនេះ។
នៅថ្ងៃ សុក្រ ទូរទស្សន៍រដ្ឋរុស្ស៊ី បាន បង្ហោះផ្សាយ នៅលើ បណ្តាញ សង្គម តេឡេក្រាម នូវ វីដេអូ បង្ហាញ ជនជាតិ អាមេរិក ទាំង ២រូប ដែលបាន បាត់ខ្លួន នៅ អ៊ុយក្រែន។ ជនជាតិ អាមេរិកាំងទាំងពីររូប ដែល ត្រូវ បា នក្រុមគ្រួសារ ប្រកាស បាត់ដំណឹង នៅ សប្តាហ៍នេះ ជាអតីតនាយ ទាហាន អាមេរិក ដែល បាន ស្ម័គ្រចិត្តចេញទៅ ជួយ កងទ័ពអ៊ុយក្រែន នៅក្នុង សមរភូមិ ប្រយុទ្ធប្រឆាំង រុស្ស៊ី។
វីដេអូ ដែល ទូរទស្សន៍រុស្ស៊ី បាន បង្ហោះផ្សាយ នៅលើ បណ្តាញ តេឡេក្រាមកាលពី ថ្ងៃ សុក្រ បាន បង្ហាញ ជនជាតិ អាមេរិកទាំងពីរដែលត្រូវ បាន ទាហាន រុស្ស៊ី ចាប់ខ្លួន នៅ អ៊ុយក្រែន។ នៅក្នុង បទសម្ភាសន៍ វីដេអូ ដែល ទូរទស្សន៍រដ្ឋ រុស្ស៊ី RTផ្សាយ នៅលើ តេឡេក្រាម ជនជាតិអាមេរិក Andy Huynh បាន និយាយ ថា ពួកគេ ទាំងពីរនាក់ បាន ជាប់ដៃ ប្រយុទ្ធតទល់ នឹងកងទ័ពរុស្ស៊ី នៅ ក្បែរ ក្រុង ខាកៀវ ភាគខាងកើត អ៊ុយក្រែន។ ប៉ុន្តែ ពួកគេ បាន ដកថយ និង សំងំលាក់ខ្លួនរាប់ម៉ោង មុន នឹង សម្រេច ទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យកងទ័ពរុស្ស៊ី។
ជនជាតិ អាមេរិក ទាំងពីររូបត្រូវ បាន គេ ថត ក្នុង វីដេអូ ដាច់ដោយឡែក មួយទៀត ដែលនៅក្នុងនោះពួកគេ បាននិយាយ ជា ភាសា រុស្ស៊ី ទាំងរដិបរដុបថា ពួកគេ ប្រឆាំង ស្អប់សង្រ្គាម។
អ្នកនាំពាក្យ របស់ ក្រសួងការបរទេស អាមេរិក បាន បញ្ជាក់ ប្រាប់ អ្នកកាសែត នៅថ្ងៃ សៅរ៍នេះថា គេបានទទួល រូបភាពវីដេអូ របស់ ជនជាតិអាមេរិកទាំងពីររូប តែបើតាមការចុះផ្សាយ គឺកំពុង ស្ថិតក្នុងកណ្តាប់ដៃ របស់ កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន។ តាម អ្នកនាំពាក្យខាងលើ រដ្ឋាភិបាលអាមេរិក កំពុង តាមដាន ស្ថានការណ៍ នេះ យ៉ាងយកចិត្តទុកដាក់បំផុត។
នៅក្នុង សន្និសីទកាសែត កាលពីថ្ងៃ សុក្រ ប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បាន អំពាវនាវ កុំ ឲ្យពលរដ្ឋអាមេរិកធ្វើដំណើរ ទៅ អ៊ុយក្រែន។ កាលពី មួយសប្តាហ៍មុននេះ (នៅថ្ងៃទី ៩មិថុនា) កងកម្លាំងប្រដាប់អាវុធ និយមរុស្ស៊ី ដែលគ្រប់គ្រង នៅ តំបន់ ដូណេតស្ក៍ភាគខាងកើត អ៊ុយក្រែន បាន សម្រេច កាត់ទោស ប្រហារ ជីវិត ជនជាតិ អង់គ្លេស ២រូប និង ជនជាតិ ម៉ារុក ១រូប ដែល ត្រូវបាន គេ ចាប់ខ្លួន នៅក្នុងពេល ប្រយុទ្ធជា ទាហាន ស៊ីឈ្នួលឲ្យ កងទ័ពអ៊ុយក្រែន៕
ប្រភព CNN ប្រែសម្រួលដោយគីរីដងរែក