27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

រុស្ស៊ីជំរុញឱ្យចិនធ្វើការរួមគ្នាឆ្ពោះទៅរក ”សណ្តាប់ធ្នាប់ពិភពលោក ”

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrovបានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជួបសមភាគីលោក Wang Yiដោយប្រកាសថាប្រទេសទាំង២នឹងឆ្ពោះទៅរកសណ្តាប់ធ្នាប់ពហុប៉ូលនិងយុត្តិធម៌ពិភពលោក។ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំងបាននិយាយថាជើងហោះហើរដែលដឹករដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានចុះចតនៅទីក្រុង Huangshan ខេត្ត Anhui ភាគខាងកើតប្រទេសចិននៅថ្ងៃនេះ ដោយចាប់ផ្តើមបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ។រូបថតដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ីបង្ហាញគណៈប្រតិភូរុស្ស៊ីត្រូវបានទទួលនៅអាកាសយានដ្ឋានដោយមន្ត្រីសុខាភិបាលចិនពាក់ឧបករណ៍ការពារ។

ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង Huangshan ក្រោយមកលោក Lavrov បាននិយាយថារុស្ស៊ីនិងចិនចាំបាច់ត្រូវសហការគ្នាក្នុង”រយៈពេលដ៏ធ្ងន់ធ្ងរ” ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា “ខ្ញុំជឿជាក់ថាបន្ទាប់ពីរយៈពេលនេះ ស្ថានភាពអន្តរជាតិនឹងកាន់តែច្បាស់ហើយយើងនឹងចូលរួមជាមួយអ្នក និងមនុស្សដែលមានគំនិតដូចគ្នាឆ្ពោះទៅរករបៀបរបបពិភពលោកប្រជាធិបតេយ្យពហុប៉ូល។យោងតាម លោក Lavrov រុស្ស៊ី ចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិនក្នុងលក្ខណៈស្ថិរភាព និងជាប់លាប់។
”មេដឹកនាំរបស់យើងប្រធានាធិបតីVladimir Putin និងប្រធានាធិបតីXi JingPing បានព្រមព្រៀងគ្នាលើរឿងនេះ។ ថ្ងៃនេះយើងនឹងពិនិត្យមើលជំហានជាក់ស្តែងដើម្បីធានាថា កិច្ចព្រមព្រៀងទាំងអស់ត្រូវបានអនុវត្តតាមវិធីដែលអាចធ្វើបាន” ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថាចាប់តាំងពីដើមឆ្នាំមកទំនាក់ទំនងរុស្ស៊ី-ចិនបានប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជាច្រើន ដោយសារការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរនៅក្នុងស្ថានភាពអន្តរជាតិ។ប៉ុន្តែនៅតែរក្សាទិសដៅត្រឹមត្រូវ និងនិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។យោងតាមក្រសួងការបរទេសរុស្ស៊ី លោកLavrovនិងលោក WangYiបានសង្កត់ធ្ងន់លើភាពផ្ទុយគ្នានៃទណ្ឌកម្ម”ឯកតោភាគីខុសច្បាប់”ដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋមន្ត្រីការបរទេស Lavrovនឹងចូលរួមក្នុងសន្និសីទជាបន្តបន្ទាប់ដែលរៀបចំដោយចិនដើម្បីពិភាក្សាអំពី វិធានការគាំទ្រអាហ្វហ្កានីស្ថាន។

អ្នកការទូតមកពីសហរដ្ឋអាមេរិកនិងប៉ាគីស្ថានដែលជាអ្នកជិតខាងរបស់អាហ្វហ្គានីស្ថាន ក៏ត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ។ដំណើរទស្សនកិច្ចរបស់លោក Lavrov ទៅកាន់ប្រទេសចិនបានកើតឡើងខណៈយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនបង្ហាញពីសញ្ញា នៃភាពចុះត្រជាក់បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាង១ខែ។

បន្ទាប់ពីការចរចាជាច្រើនលើកអស់រយៈពេលជាង១ខែ ការពិភាក្សារវាងរុស្ស៊ីនិងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី២៩ខែមីនា បានបង្ហាញពីក្តីសង្ឃឹមសម្រាប់សន្តិភាពជាមួយទីក្រុងម៉ូស្គូយល់ព្រម “កាត់បន្ថយយ៉ាងខ្លាំង” សកម្មភាពយោធានៅក្នុងតំបន់ភាគខាងជើងនិងជុំវិញរដ្ឋធានីអ៊ុយក្រែន។ ខណៈ ក្រុង គៀវ បាន បញ្ជាក់ លក្ខខណ្ឌ សម្រាប់ កិច្ច ព្រមព្រៀង ស្ដីពី អព្យាក្រិតភាព។ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិក អ៊ុយក្រែននិងប្រទេសលោកខាងលិចមួយចំនួនមានការសង្ស័យចំពោះការអះអាងរបស់រុស្ស៊ី ដើម្បីកាត់បន្ថយការប្រយុទ្ធគ្នា។

ទីក្រុងម៉ូស្គូក៏បានគូសបញ្ជាក់ផងដែរថាការសម្រេចចិត្តកាត់បន្ថយការប្រយុទ្ធគ្នាមិនមែនជាបទឈប់បាញ់ទេហើយភាគីទាំង២នៅតែមានផ្លូវវែងឆ្ងាយដើម្បីឈានទៅរកសន្ធិសញ្ញាសន្តិភាព។ចិនទទូចថាខ្លួនគោរពអធិបតេយ្យភាពរបស់អ៊ុយក្រែន។ប៉ុន្តែបដិសេធមិនថ្កោលទោសយុទ្ធនាការយោធារបស់រុស្ស៊ីហើយថែមទាំងប្រឆាំងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូផងដែរ។ រដ្ឋមន្ត្រីការបរទេស Wang Yi នៅដើមខែនេះបានអះអាងថាទំនាក់ទំនងជាមួយរុស្ស៊ី«រឹងមាំដូចថ្ម»ហើយនឹងមិនរងឥទ្ធិពលពីភាគីទី៣ណាមួយឡើយខណៈរដ្ឋមន្ត្រីការបរទេសLavrovកាលពីថ្ងៃទី២៨ខែមីនាបានបញ្ជាក់ថាទំនាក់ទំនងរវាងរុស្ស៊ី-ចិនស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ៕


យោងតាម Reuter ប្រែសម្រួលដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img