34 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

រុស្ស៉ី បញ្ជាឱ្យបិទសាខាស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន របស់លោកខាងលិច

- Advertisement -spot_img

(មូស្គូ)៖ រុស្ស៉ី បានចេញបញ្ជាឲ្យបិទសាខានៃអង្គការមិនរកប្រាក់កម្រៃ មូលនិធិ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗទៀត សរុបជាង១០ ដែលមានមូលដ្ឋាននៅក្រុមប្រទេសលោកខាងលិច ដោយចោទប្រកាន់ថា ពួកគេបានបំពានច្បាប់របស់ប្រទេសរុស្ស៉ី។ នេះបើតាមការដកស្រង់ផ្សាយពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

ក្នុងចំណោមស្ថាប័ន-អង្គការ ដែលត្រូវរុស្ស៉ីបញ្ជាឲ្យបិទ មានដូចជា អង្គការលើកលែងទោសអន្តរជាតិ, អង្គការឃ្លាំមើលសិទ្ធិមនុស្ស, មូលនិធិ ខាណេជី (Carnegie) សម្រាប់សន្តិភាព និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត របស់អាល្លឺម៉ង់ និងប៉ូឡូញ ជាដើម។ ក្រសួងយុតិ្តធម៌រុស្ស៉ី បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងលុបឈ្មោះចេញពីបញ្ជីនូវ សាខាអង្គការចំនួន១៥ ក្នុងប្រទេសរុស្ស៉ី ខណៈអង្គការទាំងនោះ មានមូលដ្ឋានកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ជាដើម ក្រោមហេតុផលថា ពួកគេបានបំពានច្បាប់របស់រុស្ស៉ី។

គួរបញ្ជាក់ថា អង្គការលើកលែងទោសអន្តរជាតិ មានមូលដ្ឋាននៅចក្រភពអង់គ្លេស ខណៈស្ថាប័នដែលមានមូលដ្ឋាននៅអាមេរិក រួមមានមូលនិធិ Carnegie, អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងវិទ្យាស្ថានអប់រំអន្តរជាតិ។ រីឯមូលនិធិ អាហ្កា ខាន (Aga Khan) របស់ស្វីស និងអង្គការក្រៅរដ្ឋាភិបាលមួយរបស់ប៉ូឡូញ ក៏ត្រូវបិទទ្វារនៅរុស្ស៉ីផងដែរ។ ចំណែកស្ថាប័ននិងអង្គការប៉ុន្មានទៀត គឺជារបស់អាល្លឺម៉ង់៕
ប្រភព RT ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img