31 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

រយៈពេលប្រាំខែ កម្ពុជាទទួលបានការវិនិយោគ ១៤៧គម្រោង ជាមួយ ទឹកប្រាក់ជាង ២ ៧០០លានដុល្លារ

- Advertisement -spot_img

រយៈពេលប្រាំខែគិតចាប់ពីខែមករាដល់ខែឧសភា ២០២៤ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគដែលចុះបញ្ជីក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន១៤៧ម្រោង មានទឹកប្រាក់វិនិយោគសរុប ប្រមាណ ២៧០០លានដុល្លារអាមេរិក។ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋ និងពលករកូរ៉េ ក្នុង ឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េកាលពីពេលកន្លងថ្មីកន្លងទៅនេះ (ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២៤) សម្តេចធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់លើលទ្ធផលនេះថា នេះគឺជាលទ្ធផលដែលបានមកពីការដើរទាក់ម៉ូយរបស់សម្តេច និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ហើយលទ្ធផលនេះក៏មិនទាន់គិតចាប់តាំងពីការកកើតរាជរដ្ឋាភិបាលថ្មីក្នុងអំឡុងខែសីហា ឆ្នាំ២០២៣នោះដែរ ពោលគឺគិតពីខែមករាដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។ សម្តេចធិបតីបានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងប្រទេសកូរ៉េ រយៈពេលប៉ុន្មានថ្ងៃនេះ ក៏បានជួបជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ហើយឃើញថាកូរ៉េបានចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែម។ ដូច្នេះ នៅពេលខាងមុខនេះ កម្ពុជានឹងទទួលបានការវិនិយោគរបស់កូរ៉េបន្ថែមទៀត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img