ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ទៀតហើយ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងនៅលេីផ្លូវ ល្បឿនលឿន រាជធានីភ្នំពេញ-ខេត្ត ព្រះសីហនុ ស្ថិត នៅចន្លោះ គីឡូម៉ែត្រលេខ ៦៦-៦៧ ត្រង់ចំណុចភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមាន រថយន្ត ALPHARD ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BQ-7666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណមានអ្នករួមដំណើរ១នាក់ស្រី មិនទាន់ស្គាល់អត្ត សញ្ញាណ បើកបរពីទិសខាងលិចទៅទិស ខាងកើត នៅចំណែកផ្លូវខាងស្ដាំដៃ លុះមកដល់ចំណុចកេីតហេតុបានបើកប្តូរទិសដៅពីផ្លូវបិទខាងឆ្វេងចូលមកផ្លូវបើកខាងស្តាំ រួចបានបុករថយន្ត០១គ្រឿងទៀត ម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ2D-9666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
តាមការផ្ដល់ព័ត៌មានពី លោកវរសេនីយ៍ទោ ពៅ នឿន អធិការ រទទួល សណ្ដាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាល ស្រុក ភ្នំស្រួច បានអោយដឹងថា ក្នុងហេតុការណ៍ គ្រោះ ថ្នាក់ ចរាចរណ៍ ខាងលេី រថយន្ត ទំនើប ទាំង២គ្រឿង បើកបរក្នុងទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យគ្រោះថ្នាក់អ្នកបេីកបរនិងអ្នករួមដំណេីរជាជនបរទេសប៉ុន្តែ មិនស្គាល់ឈ្មោះ ។ សមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ…។
ចំពោះវត្ថុតាងរថយន្ត ទាំង២គ្រឿង ត្រូវនគរបាលកំពុងស្ទូចយកទៅមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕






ដោយគីរីដងរែក