រថយន្តHyundai បើកបរក្នុងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកគោយន្តដឹកគ្រែតាមដងផ្លូវស្របគ្នាបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រីឯក្មេងម្នាក់ស្លាប់យ៉ាង អាណោចអាធ័មមុនទៅដល់មណ្ឌលសុខភាពគោកធ្លកក្រោម ។
ហេតុការណ៍ នេះ កើតឡើង នៅ ម៉ោង ១០និង ៣០នាទី កាលពីថ្ងៃទី ១២ ខែមិថុនាឆ្នាំ ២០២២ នៅលើ កំណាត់ ផ្លូវជាតិ6A ស្ថិតក្នុង ភូមិ ដូនរាជ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោក វរសេនីយ៍ត្រី ភី សុភ័ក្រ ជានគរបាល ស្រុក ជីក្រែងបាន ឲ្យ ដឹងថា មាន ករណី គ្រោះថ្នាក់ ចរាចរ បង្កឡើង ដោយ រថយន្ត ម៉ាក Hyjundai ពណ៌ ខៀវពាក់ ស្លាក លេខ 3E 3701 ឡានដឹកហ្គាស។
ក្រុមអ្នកបើកបរឡានដឹកហ្គាសបានរត់ចោលឡានក្រោយបណ្ដាលអោយបុរសម្នាក់ របួសធ្ងន់ ០១ នាក់ ស្លាប់ ក្មេង០១ នាក់អាយុ១១ឆ្នាំ ឈ្មោះ សេង ឡុងវិចិត្រ បាក់ក បាក់ដៃបាក់ឆ្អឹងមួយចំហៀងខ្លួនខាងស្តាំជនរក្រោះបានបាត់បង់ជិវិតពេលដឹកទៅមណ្ឌលសុខភាព។
នៅកន្លែងកេីតហេតុរងការ ខូចខាត រថយន្ត ០២ គ្រឿងនឹងគោយន្ត មួយគ្រឿង ។
ជនរងគ្រោះមានពីនាក់ឈ្មោះ
ទី ១ ឈ្មោះ ហ៊ុច វិត ភេទ ប្រុស អាយុ ៣២ ឆ្នាំ នៅភូមិ ព្រះធាតុឃុំ ខ្វាវ ស្រុក ជីក្រែង ( របួសធ្ងន់) និងទី ២ ឈ្មោះ សេង ឡុងវិចិត្រ ភេទ ប្រុស អាយុ ១១ ឆ្នាំ នៅ ភូមិ ព្រះធាតុ ឃុំ ខ្វាវ ស្រុក ជីក្រែង( ស្លាប់ ) ។
លោក បន្ថែមថាមូលហេតុបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរ ក្នុងស្ថានភាពខ្វះ ការប្រុងប្រយ័ត្ន ។ ក្រោយពីកេីតហេតុរថយន្តត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ដើម្បីអនុវត្តនីតិវិធីបន្ត ៕













ដោយគីរីដងរែក