27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ អង់គ្លេសនឹងមិនចូលរួម «សហគមន៍នយោបាយអឺរ៉ុប» របស់លោក ម៉ាក្រុង ឡើយ

- Advertisement -spot_img

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី លីហ ទ្រូស (Liz Truss) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលលទ្ធភាព នៃចក្រភពអង់គ្លេស ទៅចូលរួមក្នុង គំនិតបង្កើតសហគមន៍នយោបាយអឺរ៉ុប ដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្រោយមានការសន្និដ្ឋានថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន មានចំណាប់អារម្មណ៍ចូលរួម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងសវនាការគណៈកម្មាធិការកិច្ចការបរទេស របស់សភាអង់គ្លេស លោកស្រី Truzz បានច្រានចោលសេចក្តីរាយការណ៍ពី សំណាក់វិមានប្រធានាធិបតីបារាំង អេលីហ្សេ (Elysee) ដែលឱ្យតំរុយថា លោក Johnson បានបង្ហាញចំណាប់អារម្មណ៍ឱ្យអង់គ្លេស ក្លាយជាផ្នែកនៃគំនិតផ្តួចផ្តើមខាងលើ ក្រោយជំនួបជាមួយលោក ម៉ាក្រុង កំលុងកិច្ចប្រជុំកំពូល G7។

គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីបារាំង គំនិតនៃការបង្កើតសហគមន៍នយោបាយនោះ អាចបម្រើជាជម្រើសផ្សេងមួយទៀត ជំនួសសមាជិកភាព EU ដោយវានឹងផ្តល់ឱកាសប្រមូលផ្តុំបណ្តាប្រទេស ដែលមានគុណតម្លៃស្រដៀងគ្នាជាមួយ EU លើវិស័យពាណិជ្ជកម្ម, នីតិរដ្ឋ និងសេរីភាពនៃការធ្វើដំណើរ ខណៈប្រទេសទាំងនោះ រាប់ចាប់តាំងពីចក្រភពអង់គ្លេស ដល់អ៊ុយក្រែន៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img