អំពើឃោរឃៅដែលរុស្សីបានប្រព្រឹត្តកំឡុងពេលការលុកលុយរបស់ពួកគេលើអ៊ុយក្រែន ដែលពិភពលោកបានឃើញរូបភាពចេញពី Bucha មិនមែនជាសកម្មភាពចៃដន្យនៃអង្គភាពបញ្ឆោតនោះទេប៉ុន្តែជាយុទ្ធនាការដោយចេតនាដើម្បីសម្លាប់ ធ្វើទារុណកម្ម ចាប់រំលោភ ប្រព្រឹត្តិអំពើឃោរឃៅ។ លោក Antony Blinken បានប្រាប់អ្នកយកព័ត៌មានមុនពេលឡើងយន្តហោះទៅកាន់ទីក្រុង Brussels នៅព្រឹកថ្ងៃអង្គារ។
ពេលនេះលោក Blinken កំពុងធ្វើដំណើរទៅកាន់ទីក្រុង Brussels ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសណាតូ និងរដ្ឋមន្ត្រីការបរទេស G7 ផ្សេងទៀត។ “នៅពេលរុស្ស៊ីបានធ្លាក់ចុះផ្នែកខ្លះទៅលើអ៊ុយក្រែន នេះពិភពលោកបានឃើញការស្លាប់ និងការបំផ្លិចបំផ្លាញ ជាពិសេសភាពភ័យរន្ធត់ដែលត្រូវបានបន្សល់ទុកនៅ Bucha ដែលកំពុងតែប៉ះពាល់ដល់មនុស្សជុំវិញខ្លួន។ ស្ថានភាពនៅ Bucha ពោរពេញដោយសាកសពច្រកដោយថង់នឹងផ្នូរសព។
“ការប្តេជ្ញាចិត្តរបស់យើងនិងការប្តេជ្ញាចិត្តរបស់ប្រទេសនានាជុំវិញពិភពលោក មានការទទួលខុសត្រូវចំពោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ”។ លោកBlinkenបាននិយាយថាសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បី “ដាក់ភស្តុតាងរួមគ្នា” ដើម្បីគាំទ្រការស៊ើបអង្កេតរបស់ប្រទេសអ៊ុយក្រែន និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាតើរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមឬអត់។
“វាគួរឱ្យរន្ធត់ណាស់ នឹងជាសោកនាដកម្ម អ្វីដែលយើងកំពុងឃើញនៅក្នុង Bucha ” ប៉ុន្តែនៅក្នុងករណីទាំងអស់នេះ មានការខិតខំប្រឹងប្រែងយ៉ាងសំខាន់ក្នុងការដាក់ភស្តុតាងរួមគ្នា ដើម្បីចងក្រងឯកសារដល់ការស៊ើបអង្កេតផ្សេងៗនេះហើយជាអ្វីដែលយើងកំពុងធ្វើ នឹងជាអ្វីដែលអ្នកដទៃកំពុងធ្វើដែរ។
ប្រភព CNN ប្រែសម្រួលដោយ៖ គីរីដងរែក