សានចូស ៖ យន្តហោះដឹកទំនិញរបស់ DHL បានរអិលចេញពីផ្លូវរត់ ហើយបានបាក់ជាពីរ អំឡុងពេលចុះចតជាបន្ទាន់ក្នុងប្រទេសកូស្តា រីកា (Costa Rica) នាថ្ងៃទី៨ មេសា ២០២២ ដែលបណ្តាលឱ្យមានការបិទអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង សានចូស (San Jose) ជាបណ្តោះអាសន្ន។
ផ្សែងហុយចេញពីយន្តហោះពណ៌លឿង ដែលដឹកទំនិញពីប្រទេសអាឡឺម៉ង់ ស្រាប់តែវាឈប់ដំណើរការ ដោយបានរអិលចេញពីផ្លូវរត់ នៅពេលដែលវាបង្វិល និងបែកជុំវិញកង់ក្រោយ។
កាសែតកូស្តា រីកា La Nacion បង្ហាញថា យន្តហោះត្រូវបានពន្លត់ ជាមួយនឹងឧបករណ៍ពន្លត់អគ្គីភ័យនៅលើវាលស្មៅក្បែរផ្លូវរត់ ប៉ុន្តែរូបថតបានបង្ហាញថា កន្ទុយបានដាច់ ហើយស្លាបមួយបានបាក់។
ប្រធានក្រុមពន្លត់អគ្គីភ័យរបស់ប្រទេសកូស្តារីកា លោក Hector Chaves បាននិយាយថា សមាជិកនាវិកពីរនាក់នៅលើយន្តហោះមិនមានគ្រោះថ្នាក់ទេ។
យ៉ាងណាក៏ដោយ ជនជាតិហ្គាតេម៉ាឡាទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ពិនិត្យសុខភាព នេះបើតាមលោក Guido Vasquez បុគ្គលិកកាកបាទក្រហម៕
ដោយ៖ គីរីដងរែក