ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ មេដឹកនាំ គណបក្ស ខ្មែរ រួបរួម ជាតិ និង ជា សមាជិក ឧ ត្ត ម ក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់ យោបល់ បាន គាំទ្រ និង អរគុណ ដល់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាដែល បាន អំពាវនាវ ទៅកាន់ អាជ្ញាធរ នៅ ទូទាំងប្រទេសបង្កលក្ខណៈ ងាយស្រួល ដល់ គ្រប់ បណ្ដាគណបក្សនយោបាយ ដែល ចុះបញ្ជី នៅ ក្រសួងមហាផ្ទៃអាចធ្វើ សកម្មភាព នយោបាយ បាន ដោយ គ្មាន ការរារាំង ។

គួររំលឹកថា សម្តេច តេ ជោ ហ៊ុន សែន នៅក្នុង ឱកាស អញ្ជើញ សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ស្ពាន ប្រាំពីរ កន្លែងស្ថិតនៅក្នុង ខេត្តក្រចេះ និង ព្រៃវែង ជា ជំនួយ របស់ រដ្ឋាភិបាល ជប៉ុនតម្លៃ ប្រមាណ ៣៥ លាន ដុល្លារ កាលពី ថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ សម្តេច តេ បានប្រកាស ឲ្យ អាជ្ញាធរ គ្រប់ រាជធានី ខេត្ត បង្កលក្ខណៈ ងាយស្រួល ដល់ បណ្តា គណបក្ស នយោបាយ នានា ដែល បាន ចុះបញ្ជី ត្រឹមត្រូវ និង ទទួលស្គាល់ ដោយ ក្រសួងមហាផ្ទៃ អាចធ្វើ សកម្មភាព ជួបជុំ សកម្មជន របស់ខ្លួន ដូចជា ការលើក ស្លាក គណបក្ស ជាដើម និង សម្រាប់តែ គណបក្ស ដែល បាន ចុះបញ្ជី ត្រឹមត្រូវ និង ទទួលស្គាល់ ដោយ ក្រសួងមហាផ្ទៃ ។

លោក ញឹក ប៊ុនឆៃ បាន ប្រាប់រស្មីកម្ពុជានៅ រសៀល ថ្ងៃទី ១៨ ខែកុម្ភៈនេះ ថា លោកសូម អរគុណ សម្តេច តេ ជោ ហ៊ុន សែន ដែល បាន ណែនាំ ទៅដល់ អាជ្ញាធរ មូលដ្ឋាន បង្កលក្ខណៈ ងាយស្រួល ដល់ គ្រប់ បណ្ដ គណបក្សនយោបាយ។លោក ឃើញថា អាជ្ញាធរ បាន អនុវត្ត ទៅតាម ប្រសាសន៍ ឬក៏ បទបញ្ជា របស់ សម្តេច ដោយ អជ្ញាធរ បាន ជួយ ការពារ សន្តិសុខ ជួយ សម្រួល ចរាចរណ៍ និង ជួយ សម្រួល ឲ្យ ដំណើរការ ជួបប្រជុំគ្នា នៅ មូលដ្ឋាន បានល្អ គឺ ស្របទៅតាម ប្រសាសន៍ របស់ សម្តេច តេ ជោ ។

ជាមួយគ្នានេះ ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បាន ថ្លែងអំណរគុណ ទៅដល់ រាជរដ្ឋាភិបាល ដែលមាន សម្តេច តេ ជោ ហ៊ុន សែន ជា ប្រមុខដែលបានមានប្រសាសន៍ឲ្យអាជ្ញាធរនៅទូទាំងប្រទេសបង្កលក្ខណៈងាយស្រួលដល់គ្រប់បណ្ដាគណបក្សនយោបាយ គឺ បានធ្វើ ឲ្យ អាជ្ញាធរ នៅ មូលដ្ឋាន អនុវត្តតាម គឺ បានធ្វើ ឲ្យ គណបក្សនយោបាយ បាន ដំណើរការ ការងារ រប ស់ ខ្លួន បាន ដោយ រលូន ។
លោកបាន បន្តថា លោក បាន ចុះ មូលដ្ឋាន ចាប់ពី ថ្ងៃទី ៤ ដល់ ថ្ងៃទី ១៦ ខែកុម្ភៈ គឺ បានប្រាំបីខេត្ត រួមមានៈ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង បន្ទាយមានជ័យ ឧ ត្ត រ មានជ័យ ព្រះវិហារ សៀមរាប និង ខេត្តកំពង់ធំ ។ជាទូទៅ ឃើញ អាជ្ញាធរ មូលដ្ឋាន ជាពិសេស កង នគរបាលជាតិ បាន សហការ ជួយ ការពារ សន្តិសុខ សុវត្ថិភាព និង ជួយ សម្រួល ចរាចរណ៍ គ្រប់ កម្មវិធី ដែល លោកបាន ចុះ ទៅតាម បណ្តា ខេត្ត ។ លោក សង្កេតឃើញ បណ្តា គណបក្សនយោបាយ ផ្សេងៗ មានដំណើរ ការ ទៅដោយ រលូន ៕
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក