25.8 C
Phnom Penh
Tuesday, November 10, 2026
- Advertisement -spot_img

‎ព្រឹត្តិការណ៍ពិសេសនៅប្រទេសGhana នៃវេទិកាសន្ទនា​ស្តីពី«​អភិបាល​កិច្ច​របស់​ចិន ​និង​ការ​អភិវឌ្ឍសកល»បើក​ធ្វើ​នៅ​ទីក្រុង Accra ​‎‎

- Advertisement -spot_img

នៅថ្ងៃទី ៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹតិ្តការណ៍ពិសេសនៅប្រទេសGhana នៃវេទិកាសន្ទនា​ស្តីពី«​អភិបាល​កិច្ច​របស់​ចិន ​និង​ការ​អភិវឌ្ឍសកល»ដែល​រួមសហការ​រៀប​ចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន ​និង​ស្ថានទូត​ចិន​ប្រចាំប្រទេសGhana​ បានបើកធ្វើនៅទីក្រុង​ Accra ​ ។ ភ្ញៀវ​កិត្តិយស​ប្រហែល​ ១៥០ ​រូប ដែល​មក​ពី​មជ្ឈដ្ឋាន​នយោបាយ​ មជ្ឈដ្ឋានសិក្សា​ស្រាវជ្រាវ​ ប្រព័ន្ធ​សារព័ត៌មាន​និង​តំណាង​សមាគម​មិត្តភាព​សង្គម​ស៊ី​វិល​ បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សាយ៉ាង​សកម្ម​​ស្តីពី “​អភិបាល​កិច្ចរបស់ប្រទេស​ចិន​” ដែលបានផ្តល់​បទ​ពិសោធ​ដែល​អាច​រៀន​សូត្រ​បាន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍យ៉ាងច្រើន​ ។‎‎ភ្ញៀវ​កិត្តិយស​បាន​វាយ​តម្លៃ​ខ្ពស់​ទៅលើ​សារៈសំខាន់​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី​៥​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​អាណត្តិ​ទី​២៥​ ដោយសម្គាល់​ឃើញ​ថា ​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ចរិត​លក្ខណៈដ៏​លេច​ធ្លោ​របស់​បក្សកុម្មុយនីស្ត​ចិន​ដែល​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ធ្វើ​ស្វ័យ​បដិវត្តិន៍​បក្ស ​និងប្តេជ្ញា​ចិត្ត​ដ៏មុត​មាំ​ក្នុ​ងការ​​ប្រកាន់​ខ្ជាប់​នូវ​ការ​ជំរុញ​ការ​គ្រប់​គ្រង​បក្ស​ដោយ​តឹង​រ៉ឹង​​គ្រប់​ជ្រុង​ជ្រោយ វា​មិន​ត្រឹម​តែ​បាន​រួម​ចំណែកជាតម្រិះ​ប្រាជ្ញា​របស់ចិន​ដល់​បណ្តា​ប្រទេស​នានា​លើ​សកល​លោក​ក្នុ​ង​ការបង្កើនការកសាង​បក្ស ​និង​ការ​កែលម្អ​អភិបាល​កិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​បទ​ពិសោធដ៏​មាន​ប្រយោជន៍សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ជាច្រើន​ក្នុង​ការ​ស្វែង​រក​ផ្លូវ​អភិវឌ្ឍន៍ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន​៕‎

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img