30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាស្នូលនៃការបង្កើតលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន

- Advertisement -spot_img

សៀមរាប៖ គណៈបក្សប្រជាជនកម្ពុជា សង្កាត់សាលាកំរើក ក្រុងសៀមរាប បានចាត់ទុកថា បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាស្នូលនៃការបង្កើតលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។

នេះបើយោងតាមរបាយកាណ៍របូកសរុបការងាររយៈពេល៥ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា សង្កាត់សាលាកំរើក ដែលបានបង្ហាញនៅក្នុងពិធីបើកដំណើរការសន្និបាត បូកសរុបលទ្ធផល អនុវត្តកម្មវិធីនយោបាយរបស់គណបក្សអភិវឌ្ឍឃុំ ២០១៧-២០២២ និងលើកទិសដៅគោលនយោបាយអភិវឌ្ឍឃុំ ២០២២-២០២៧ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

លោក ទៀ សុខា ប្រធានក្រុមការងារចុះជួយឃុំសង្កាត់សាលាកំរើក លើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងមានចរឹកជាប្រវត្តិសាស្រ្ត ក្នុងការចាប់បដិសន្ធិលទ្ធិប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងអភិបាលកិច្ចល្អ នៅកៀកប្រជាជន។ តាមរយៈនៃសមិទ្ធផលជាប្រវត្តិសាស្រ្ត បានបង្ហាញច្បាស់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននiងកំពុងធ្វើដំណើរទៅមុខ ក្នុងជំហររឹងមាំ ឆ្ពោះទៅរកអនាគតដ៏ភ្លឺថ្លា ហើយសមិទ្ធផលនេះ បានបង្កើតឱ្យមានសុទិដ្ឋិនិយម និងការរំពឹងទុកកាន់តែខ្ពស់សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ទៅថ្ងៃអនាគត។

លោក ទៀ សុខា បានបន្ដថា ក្រោមម្លប់នៃសន្តិភាព ការអនុវត្តគោលនយោបាយរបស់បក្សដើម្បីអភិវឌ្ឍមូលដ្ឋានឃុំ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យមូលដ្ឋានឃុំទទួលបាននូវការរីកចំរើនលើគ្រប់វិស័យ។ លទ្ធិប្រជាធិបតេយ្យបានចាក់ឫសកាន់តែជ្រៅនៅមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាជន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញត្រូវបានគោរពនិងការពារ ប្រជាពលរដ្ឋបានចូលរួមក្នុងភាពជាម្ចាស់ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមឆន្ទៈរបស់ខ្លួន។

យ៉ាងណាក៏ដោយ អង្គសន្និបាតបានវាយតម្លៃគ្រប់ជ្រុងជ្រោយ នូវជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតកន្លងមក និងទទួលបានបទពិសោធន៍ល្អៗផងដែរ ដើម្បីត្រៀមយកជ័យជម្នះ បោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ។ ក៏ជាសំឡេងពេញបេះដូងផងដែរ អង្គសន្និបាត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕

អត្ថបទ​ និងរូបភាពដោយ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img