ក្រសួងការងារ និងភាគីពាក់ព័ន្ធ ដាក់ឱ្យដំណើរសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោងចក្រសហគ្រាស។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ បានចាប់ផ្តើមអនុវត្តន៍ គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅ តាមរោងចក្រសហគ្រាស(MUSEFO)។
ការអនុវត្តគម្រោងនេះ ធ្វើឡើងដោយមានការចុះអនុស្សរណៈនៃការយោគយល់ គ្នាមានសុពលភាពរយៈពេល ១៥ខែ ដែលត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFO នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
គម្រោងនេះ មានគោលបំណងបង្កើតនូវក្របខ័ណ្ឌសហប្រតិបត្តិការបច្ចេកទេស រវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការ ចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្ត ចតុកោណ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និង សេដ្ឋកិច្ចកម្ពុជា។ គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើការសរុប ចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើកកម្ពស់ សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់ និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។
លោកស្រី ហ្គ្វីណេត ខុតស៍ បញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុង រៀបចំដំណើរ ការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ នៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នា លើកកម្ពស់ សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។
កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់ នៃសុខភាព និងអាហារូបត្ថម្ភដូចជា៖ ១. សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់ សុខភាព និងការពារពីជំងឺផ្សេងៗ។ ២. អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមាន សារ ជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន។ ៣.ការថែទំាសុខភាព ពេលលំហែ មាតុភាព និងក្រោយសម្រាលកូន និង ៤.ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូច ក្នុង អំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមាន សក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
លោកស្រីនាយិកា លើកឡើងថា គម្រោងនេះ នឹងផ្តល់ជូននូវសម្ភារអប់រំផ្សព្វផ្សាយ ព្រមទំាងបំពាក់នូវឧបករណ៍មួយចំនួនដូចជា៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសាប៊ូលាងដៃជាដើម ដល់បន្ទប់បំបៅដោះកូនដែលមានស្រាប់នៅតាមរោង ចក្រគោលដៅនីមួយៗ។
លោកស្រីបានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានសហការ យ៉ាងជិតស្និទ្ធ ដើម្បីរៀបចំឱ្យមាន MOU នេះឡើង ដែលបានផ្តល់អាទិភាព ចំពោះបញ្ហាសុខ ភាពទៅដល់កម្មករនិយោជិត។
លោកស្រីសង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោងនឹង សម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅ ដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។
ចំណែកឯកឧត្តម អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះគម្រោងដែលបានបង្កើតនូវ កម្មវិធីពាក់ព័ន្ធ នឹងអនាម័យ អាហារូបត្ថម្ភកុមារនៅតាមរោងចក្រ សហគ្រាស ជាពិសេសជា ស្ត្រីឱ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តន៍នៅតាមបណ្តា រោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការ ជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឱ្យមានភាពកាន់តែប្រសើរស្រប ពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួនឱ្យ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមជឿជាក់ថា តាមរយៈគម្រោងនេះ ក៏កាន់តែធ្វើឱ្យនិយោជក អនុវត្តន៍បាន ប្រសើរព្រមទាំងលើកទឹកចិត្តទៅដល់កម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យ អាហារូបត្ថម្ភ និងផលិតភាពការងារផងដែរ។ ជាក្តីរំពឹងទុក គម្រោងនេះ មិនត្រឹមតែជួយដល់ លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀត។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈគម្រោង GIZ ដែលបានផ្តល់ការគំាទ្រយ៉ាងសកម្មក្នុងការចូលរួមអនុវត្តន៍នូវគម្រោងនេះ៕
ដោយគីរីដងរែក