ក្ដៅៗ Apple ប្រកាសថាក្រុមហ៊ុនខ្លួននឹងលែងលក់ iPhone ក៏ដូចជាផលិតផលផ្សេងៗទៀតដូចជា AirPods iPad MacBook iMac ឱ្យប្រទេសរុស្ស៊ីទៀតហើយ ដើម្បីឆ្លើយតបទៅការអំពាវនាវពីសំណាក់ប្រទេសអ៊ុយក្រែន ក៏ដូចជាចូលរួមជាមួយទណ្ឌកម្មលោកខាងលិច និង សហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយសម្រាប់សេវាកម្ម Appstore វិញ Apple ហាក់នៅរក្សាដដែល ហើយ Apple ក៏មិនបានប្រកាសពីគម្រោងថានឹងចាត់ការយ៉ាងណាទៅលើសេវាកម្ម Appstore នេះ។
គ្រាន់តែប្រកាសភ្លាម ប្រជាជននៅរុស្ស៊ី មិនអាចកុម្ម៉ង់ ផលិតផល Apple ណាមួយបានសោះឡើយពីលើវេបសាយផ្លូវការរបស់ Apple។ គូសបញ្ជាក់ផងដែរថា Apple មានចំណែកទីផ្សារនៅរុស្ស៊ីរហូតដល់ទៅ ១៥% ជាមួយនឹងចំនួនអ្នកប្រើប្រាស់ ច្រើនជាង ១០០លាននាក់ដែលធ្វើការផ្លាស់ប្ដូរ iPhone របស់ពួកគេជារៀងរាល់ឆ្នាំ។



អត្ថបទពី៖ Apple
ប្រែសំរួលដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក