27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

ពាណិជ្ជកម្មកម្ពុជា – ថៃកើនដល់ ១ , ៣ ពាន់លានដុល្លារត្រឹមតែពីរខែព្រះរាជាណាចក្រកម្ពុជា បាននាំចូលទំនិញពីប្រទេសថៃ ដែល មានតម្លៃជាង ១ , ៣ ពាន់លានដុល្លារ ក្នុងរយៈពេល ២ ខែ ដំបូងក្នុងឆ្នាំនេះ កើនឡើង ៣ , ៣ ភាគរយ ។

- Advertisement -spot_img

ការនាំចូលពីប្រទេសថៃមានតម្លៃ ១,១ ២ ពាន់លានដុល្លារក្នុងអំឡុងពេលនេះកើនឡើង ៥,២ ភាគរយធៀប នឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុននេះ បើតាមស្ថិតិផ្លូវការ ពីក្រសួងពាណិជ្ជកម្មថៃ ។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង៤,៨ ភាគរយគិតជាទឹកប្រាក់ដល់ ១,៣៦ ពាន់លានដុល្លារ ។

ការនាំចេញសំខាន់ៗ របស់កម្ពុជាទៅកាន់ ប្រទេសថៃ រួមមានវាយនភ័ណ្ឌផលិតផលកសិកម្មត្បូងវត្ថុធាតុដើមនិងផលិតផល ពាក់កណ្តាល សម្រេច ។ ការនាំចូលពីប្រទេសថៃរួមមានត្រីសាច់បន្លែរថយន្តជីសរីរាង្គ គ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់ ។លោកលឹមហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានប្រាប់កាសែតខ្មែរថាមស៍កាល ពីម្សិលមិញថា ៖ « ការកើនឡើងនៃការនាំចេញទៅកាន់ប្រទេសជិតខាង គឺជាសញ្ញាល្អ សម្រាប់កម្ពុជាព្រោះវាឆ្លុះបញ្ចាំងពីការដោះដូរពាណិជ្ជកម្មនៅតាមបន្ទាត់ព្រំដែនជាពិសេស ផលិតផលកសិកម្ម » ។

ផលិតផលរបស់ប្រទេសភាគច្រើនគឺផលិតផលកសិកម្មភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងតាមច្រកព្រំដែន ។
លោកបន្តថានៅពេលការដឹកជញ្ជូនទំនិញឆ្លងកាត់រលូនវា នឹងជំរុញ ឱ្យមានការនាំចេញផលិតផលកម្ពុជាកាន់តែច្រើន ។ កម្ពុជានិងថៃ ផ្លាស់ប្តូរទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនដោយរលូនរដ្ឋាភិបាល នៃព្រះរាជាណាចក្រទាំងពីរបានគ្រោងនឹងបើកច្រកទ្វារ ព្រំដែនថ្មីគឺស្ទឹងបត់ -បានណងអៀង ។

ប្រទេសទាំងពីរបានដាក់ក្តីសង្ឃឹមខ្ពស់ក្នុងការបន្តជំរុញពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។

ផ្សារទំនើបក្នុងប្រទេសថៃដូចជាBigC និងហាងលក់រាយ 7- Eleven បានចាប់ផ្តើមហាងរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ។ ពួកគេក៏បាន លាតត្រដាងពីផែនការបង្កើនហាងក្នុងប្រទេសកម្ពុជា ។ ប្រហែល ៧0ភាគរយទៅ ៨0 ភាគរយ នៃផលិតផលដែលបង្ហាញនៅក្នុងទីផ្សារទាំងនោះ គឺជាការនាំចូលពីប្រទេសថៃហើយនៅសល់ត្រូវ បានផ្គត់ផ្គង់ក្នុងស្រុក ។


ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img