36 C
Phnom Penh
Monday, June 15, 2026
- Advertisement -spot_img

ផ្ទុះការវាយប្រហារភេរវកម្ម ក្បែរស្ថានទូតរុស្ស៊ី ក្នុងទីក្រុង កាប៊ុល

- Advertisement -spot_img

យោងតាមសារព័ត៌មាន RT បានឲ្យដឹងថា ការវាយប្រហារភេរវកម្មមួយ បានកើតឡើងនៅក្បែរ ស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានី កាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទទី០៥ខែកញ្ញានេះ។

យោងតាមប្រភពដដែលបានឲ្យដឹងថា អាចមានអ្នកស្លាប់ក្នុងការវាយប្រហារនេះ ប៉ុន្តែមិនទាន់បញ្ជាក់ច្បាស់ទេ។
ស្របពេលជាមួយគ្នានោះដែរ សារព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងថា ការផ្ទុះនេះបានកើតឡើងនៅជិតច្រកទ្វារស្ថានទូត ខណៈមនុស្សកំពុងតម្រង់ជួរដើម្បីសុំទិដ្ឋាការ។

យោងតាមប៉ូលិសក្នុងតំបន់, ជនសង្ស័យគឺជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ហើយត្រូវបានបាញ់សម្លាប់ដោយឆ្មាំតាលីបង់។

ប្រទេសអាហ្វហ្គានីស្ថាន បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចលនាតាលីបង់ ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមភេរវករ ISIS នៅតែបន្តធ្វើការវាយប្រហារលើជនស៊ីវិល និងប៉ូលិសនៅទូទាំងប្រទេស៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img