ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបាននិយាយថាជាមួយនឹងអ្វីដែលរុស្ស៊ីបានធ្វើនៅទីក្រុងBuchaវាពិបាកសម្រាប់ភាគីទាំង២ក្នុងការចរចាដើម្បីកាត់បន្ថយភាពតានតឹង។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃទី៤ខែមេសាបានទៅទស្សនាទីក្រុង Bucha ដែលជាទីក្រុងក្បែររដ្ឋធានីគៀវដែលទើបតែត្រូវបាន”រំដោះ”បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសាកសពជនស៊ីវិលជាច្រើននៅទីនោះ។

ក្រុងគៀវ បានចោទប្រកាន់យោធារុស្ស៊ីថា បានបង្កឧបទ្ទវហេតុនេះ ។ប៉ុន្តែក្រុងម៉ូស្គូបានបដិសេធហើយ និយាយថាមិនមែនជាប្រទេស អ៊ុយក្រែនទេ ដែលរៀបចំរឿងនេះ ។ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Zelensky បាននិយាយថា “យើងចង់ឱ្យអ្នកបង្ហាញពិភពលោកនូវអ្វីដែលកំពុងកើតឡើងនៅទីនេះ…វាជារឿងសំខាន់ដែលមនុស្សឃើញជនស៊ីវិលនៅទីនេះ”។ប្រមុខរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថាជាមួយនឹងអ្វីដែលបានកើតឡើងនៅទីក្រុង Bucha វាពិបាកក្នុងការចរចាជាមួយរុស្ស៊ី។

លោកក៏បានព្រមានដែរ ថាកាលណា រុស្ស៊ី ពន្យារពេលការចរចាកាន់តែច្រើនស្ថានការណ៍ នឹងកាន់តែអាក្រក់។ទន្ទឹមនឹងនេះ រុស្ស៊ីបានអះអាងថា ភាគីអ៊ុយក្រែនបានថតវីដេអូនិងរូបថតជនស៊ីវិលដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Bucha ដើម្បីបន្ទោសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាកងកម្លាំងរបស់ខ្លួនបានចាកចេញពីទីក្រុង Bucha កាលពីថ្ងៃទី៣០ខែមីនា ខណៈពេលដែល “ភស្តុតាងនៃការស្លាប់”បានលេចឡើង៤ថ្ងៃក្រោយមក បន្ទាប់ពីបុគ្គលិកសន្តិសុខអ៊ុយក្រែនបានមកដល់ទីក្រុង។ទីក្រុងម៉ូស្គូបានស្នើសុំកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបញ្ជាក់ព័ត៌មានពាក់ព័ន្ធនឹងការរកឃើញសាកសពជាច្រើននៅក្នុងទីប្រជុំជនBucha។
ទោះបីជាយ៉ាងណាក៏ដោយចក្រភពអង់គ្លេសដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខបានច្រានចោលសំណើនេះក្រោមហេតុផលថាក្រុមប្រឹក្សាសន្តិសុខបានគ្រោងនឹងពិចារណាស្ថានភាពនៅអ៊ុយក្រែនពីគ្រប់ភាគី។ការវិវឌ្ឍន៍នៅទីក្រុង Bucha កាន់តែបង្កើនភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិចហើយអាចធ្វើឱ្យដំណើរការចរចាររវាងទីក្រុងម៉ូស្គូនិងគៀវមានភាពស្មុគស្មាញ។ កាលពីម្សិលមិញបណ្តាប្រទេសអឺរ៉ុបជាបន្តបន្ទាប់ រួមទាំងអាល្លឺម៉ង់ បារាំង និងលីទុយអានី បានប្រកាសពីការសម្រេចចិត្តរបស់ពួកគេក្នុងការបណ្តេញអ្នកការទូតរុស្ស៊ី។
ជាពិសេស អាល្លឺម៉ង់បានប្រកាសថាខ្លួននឹងបណ្ដេញអ្នកការទូតរុស្ស៊ី៤០នាក់ខណៈដែលបារាំងបានបណ្តេញអ្នកការទូត ៣៥នាក់របស់ប្រទេសនេះ។ ប្រទេស លីទុយអានី ក៏បានប្រកាសពីការទម្លាក់ចំណាត់ថ្នាក់ នៃទំនាក់ ទំនងការបណ្តេញ ឯកអគ្គរដ្ឋទូត រុស្ស៊ី៕
ប្រភព CNN ប្រែសម្រួលដោយ៖ គីរីដងរែក