(បរទេស)៖ អ៊ុយក្រែនបានប្រតិកម្មជាមួយ នឹងការសង្ស័យចំពោះការសន្យា របស់រុស្ស៊ីក្នុងការចរចាដើម្បីកាត់បន្ថយប្រតិបត្តិការយោធានៅជុំវិញទីក្រុង Kyiv និងទីក្រុងមួយផ្សេងទៀត ខណៈដែលប្រទេសលោកខាងលិចមួយចំនួន រំពឹងថាទីក្រុងម៉ូស្គូនឹងបង្កើនការវាយលុករបស់ខ្លួននៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយ Reuter នៅថ្ងៃទី៣០ មីនា ឆ្នាំ២០២២។
អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Alexander Fomin បាននិយាយថា «ការឈ្លានពានត្រូវបានបញ្ឈប់ភាគច្រើន ដោយការតស៊ូយ៉ាងតឹងរ៉ឹង ពីកងកម្លាំងអ៊ុយក្រែនដែលបានដណ្តើមយកទឹកដីឡើងវិញ បើទោះបីជាជនស៊ីវិលត្រូវបានជាប់ នៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធក៏ដោយ ដើម្បីបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាបន្ថែមទៀត និងការសម្រេចបាននូវគោលដៅចុងក្រោយនៃការយល់ព្រម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ការសម្រេចចិត្តមួយត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយសកម្មភាពយោធានៅក្នុងទិសដៅ Kyiv និង Chernihiv យ៉ាងខ្លាំង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា «ប្រជាជនអ៊ុយក្រែនមិនមែនជាមនុស្សឆោតល្ងង់ទេ» ប្រជាជនអ៊ុយក្រែន បានរៀនរួចហើយក្នុងអំឡុងពេល 34 ថ្ងៃនៃការលុកលុយនេះ ហើយក្នុងរយៈពេលប្រាំបីឆ្នាំនៃសង្រ្គាមនៅ Donbass ថារឿងតែមួយគត់ ដែលពួកគេអាចទុកចិត្តបានគឺជាលទ្ធផលជាក់ស្តែង៕
ប្រភព Reuter ប្រែសម្រួលដោយ៖ គីរីដងរែក