(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។
យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះ ជា អូន ខណៈជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា។
បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះ។
ដោយគីរីដងរែក