29 C
Phnom Penh
Saturday, September 12, 2026
- Advertisement -spot_img

បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ យោធភូមិភាគ​ទី​៤​ ប្រុងប្រៀបការអនុវត្តតាមអនុក្រឹត្យ​ និង​​ច្បាប់​ស្តីពី​កាតព្វកិច្ច​យោធា​ !

- Advertisement -spot_img

  កំពង់ធំះ នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​បេីក​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​កិច្ចការ​ប្រុង​ប្រៀប​ដំណើរ​ការ​នៃ​ការ​អនុវត្ត​តាម​អនុក្រឹត្យ​លេខ​ ១៧៦​ អនក្រ​បក​ ស្តីពី​ការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល និង​នីតិវិធី​នៃ​ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ ដែល​ត្រូវ​ដំណើរការ​អនុវត្ត​នៅ​ចុងឆ្នាំ​២០២៦​នេះ​ ដែល​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​នេះ​ ស្ថិត​ក្រោម​អធិបតីភាព​ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ ព្រមទាំងឧត្តមសេនីយ៍ត្រី ដួង សុភឿន និង​ឧត្តមសេនីយ៍​ត្រី​ អឿន ​ភារ៉ា​ តំណាង​ក្រុម​ការងារ​របស់​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ និង​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៤​ ។

   លោក​វរសេនីយ៍ទោ​ ឱក​ សារ៉ន​ នាយ​រងការិ​យាល័យ​ទី​១​ នៃ​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ បាន​ឡេីង​អាន​សេចក្ដី​សម្រេច​ ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុម​ការងារ​របស់​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ និង​បញ្ជា​ការដ្ឋាន​យោធភូមិភាគ​ទី​៤​ សហការ​ជាមួយ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដេីម្បី​អនុវត្តន៍​ភារកិច្ច​ ស្តីពី​កាតព្វកិច្ច​យោធា​ ដែល​ចែង​ក្នុង​ច្បាប់​ និងអនុក្រឹត្យលេខ១៧៦​/២០២៦​ អនក្រ​បក​ ស្តីពីការអនុវត្តកាតព្វកិច្ចយោធារបស់រាជរដ្ឋាភិបាល តាម​ភារកិច្ច​រៀងៗ​ខ្លួន​ ដើម្បីសម្រេច​ភារកិច្ច​ និង​​ទទួល​បាន​ជោគ​ជ័យ​ ។

ឧត្ដមសេនីយ៍​ត្រី​ ដួង សុភឿន ក្នង​នាម​ក្រុម​ការងារ​របស់​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ និង​ក្រុមការងារ​របស់​បញ្ជាការ​ដ្ឋាន​យោធភូមិភាគ​ទី​៤​ បាន​ឡើង​ណែនាំ​អំពី​ភារកិច្ច​មួយ​ចំនួន​ ដែល​ត្រូវ​ដំណើរការ​អនុវត្ត​ជា​បន្ទាន់​ តាម​បណ្ដា​ជំនាញ​នីមួយៗ​ ក្នុង​ការ​ពិនិត្យ​រចនាសម្ព័ន្ធ​ចាត់​តាំង​ និង​ទីតាំង​ដែល​ត្រូវ​បំពេញ​ភារកិច្ច​ក្នុង​ការ​អនុវត្តន៍​ច្បាប់​កាតព្វកិច្ច​យោធា​ ។

 ឧត្តមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​បញ្ជាក់​ថា​ អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ និង​ឯក​ឧត្ដម​ឧត្ដមសេនីយ៍​ឯក​ មេបញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ប្រុង​ប្រៀប​រួចរាល់​តាម​បទ​បញ្ជា​ កែសម្រួល​រចនាសម្ព័ន្ធ​ចាត់​តាំង​ ស្រប​តាម​កំណែទម្រង់​របស់​កងយោធពលខេមរភូមិន្ទ​ ក្នុង​ការ​ពង្រឹង​ប្រៀប​ការពារជាតិ​  តាម​បរិបទ​ថ្មី​នៃ​ពិភពលោក​ និង​បាន​រៀបចំ​ក្រុម​ការងារ​មួយ​ចំនួន​ទៀត​ ដើម្បី​អនុវត្ត​ឲ្យបាន​ជោគជ័យ​តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​កងយោធពលខេមរភូមិន្ទ​៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img