32.5 C
Phnom Penh
Friday, August 28, 2026
- Advertisement -spot_img

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆមាសទី១ និងដាក់ចេញនូវទិសដៅធំៗចំនួន​៥​ ចំណុច​ សម្រាប់​អនុវត្តបន្តនៅឆមាសទី២ ឆ្នាំ២០២៦!

- Advertisement -spot_img

 កំពង់ធំះ  នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំឆមាសទី១ និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យ៉ាងច្រើនកុះករ ។

 លោកវរសេនីយ៍ទោ ស៊ុន សារិន នាយកាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលសំខាន់ៗ នៃការងារយោធាសន្តិសុខ ប្រចាំឆមាសទី១ ដែលអង្គភាពសម្រេចបាន និងបានគូសបញ្ជាក់អំពីលទ្ធផលក្នុងកិច្ចប្រតិបត្តិការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ទទួលបានជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដើម្បីអង្គប្រជុំបានជ្រួលជ្រាប ។  ជាមួយនោះដែរ លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអាននិងប្រគល់ទិសដៅសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងឆមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះ ផងដែរ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះទាំងអស់ ព្រមទាំងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទបានប្រគល់ជូន។ ពិសេសក្នុងរយ:ពេល​កន្លង​ទៅ​នេះ​កងកម្លាំងនៃ​បញជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បានចូលរួមក្នុងភារៈកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកចោរសៀមឃ្លានពានទឹកដី ។ ព្រមជាមួយនោះ កងកម្លាំងក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាស្នូលក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ ដែលធ្វេីឲ្យបច្ចុប្បន្ននេះ បទល្មើសនេសាទនៅខេត្តកំពង់ធំ​ មានការថយចុះប្រមាណពី៧០ទៅ៨០% ។  ដោយ​ឡែក​ការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ មិនមានការកើតឡើងជាថ្មីទៀតឡើយ​  ហហេីយផ្ទៃដីដែល​រងនូវការទន្ទ្រាន​កន្លង​ទៅ​ត្រូវ​បាន​កងកម្លាំង​ចម្រុះ​ដកហូត​ គ្រប់​គ្រង​ជា​សម្បត្តិ​របស់​រដ្ឋ​ និង​កំពុង​ដាំ​ស្តាព្រៃឈេី​ឡើង​វិញ​ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅឆមាសទី២ ឆ្នាំ២០២៦ ខាងមុខនេះមានជាអាទិ៍៖ ទី១ កងកម្លាំងទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេចអនុវត្តតាមបទបញ្ជា ក្នុងភារកិច្ចការពារបូរណភាពទឹកដី ដោយ​ត្រូវ​ហ្វឹកហ្វឺន​រៀនសូត្រ​ឲ្យ​បានជាប់​ជា​ប្រចាំ​។ ទី២ ត្រូវបន្តសកម្មភាពការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។ ទី៣ ត្រូវចូលរួមក្នុងការ​អនុវត្តន៍​ច្បាប់​កាតព្វកិច្ច​យោធា​ និង​ការកែទម្រង់​កង​យោធពលខេមរភូមិន្ទ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ ។ ទី​ ៤​ បន្តសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដៅវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ជូន​ប្រជាពលរដ្ឋ​ ។ និង​ទី​ ៥​ ត្រូវ​បន្តចូលរួមដោះ​ស្រាយ​ការ​លំបាក​ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យបាន​ល្អ​ប្រសើរ​ ស្រប​តាម​ទិស​ស្លោក​កង​ទ័ព​ជាកូន​ចៅរបស​ប្រជាជន​ និង​ធ្វើ​អ្វី​ៗដេីម្បី​ប្រជាជន​៕


ដោយ សំនៀង គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img