27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

នាវាចម្បាំង អាមេរិក ឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ បង្កហានិភ័យដល់ចិន

- Advertisement -spot_img

នៅថ្ងៃពុធ ទី ១១ ខែ ឧសភា នេះយោធារបស់ប្រទេសចិន បាននិយាយថាខ្លួនបានឃ្លាំមើល និងព្រមាន នាវាចម្បាំងអាមេរិក មួយ គ្រឿង ដែលបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ (Taiwan Strait) ដ៏រសើបដែលបេសកកម្មបានកើតឡើងបន្ទាប់ពីចិនបានធ្វើសមយុទ្ធ នៅជិតកោះ។

កងទ័ពនាវាជើងទឹក Fleet ទី៧ របស់អាមេរិក បាននិយាយថា នាវាចម្បាំងដែល មានមីស៊ីល បង្ហាញផ្លូវUSS Port Royal បានធ្វើ ប្រតិបត្តិជាទម្លាប់ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមដែនទឹកអន្តរជាតិ គឺស្របតាមច្បាប់អន្តរជាតិកាលពីថ្ងៃអង្គារ៍ ដែលជាបេសកកម្មលើកទី ២ ក្នុងរយៈពេល២សប្តាហ៍។

នាវា Port Royalអាមេរិក បានកំពុងអនុវត្តសកម្មភាពបែបនេះប្រហែលជាមួយខែម្តង ដែលជំរុញឲ្យចិន មានការខឹងសម្បារនិងជា សញ្ញានៃការគាំទ្រកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាទឹកដីរបស់ខ្លួន។

បញ្ជាការយោធាចិន ខាងកើតបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងរបស់ខ្លួនបានឃ្លាំមើលនាវាចម្បាំងអាមេរិករហូត និងបានព្រមាន។ ក្នុងសេចក្តីថ្លែងការណ៍ និយាយថា ៖« ជារឿយៗ អាមេរិកធ្វើសកម្មភាពបែបនេះ និងបង្កហេតុទ្វេដងបញ្ជូនសញ្ញាខុសទៅកម្លាំង ឯករាជ្យតៃវ៉ាន់ហើយមានចេតនាបង្កើតភាពតាន តឹងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់»។

«កម្លាំងទ័ពរក្សាការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាប្រឆាំងដាច់ខាតរាល់ការគំរាមកំហែង និងការញុះញង់ហើយការពារយ៉ាងម៉ឺងម៉ាត់ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី»។

កងទ័ពនាវាជើងទឹកអាមេរិក បាននិយាយថានាវា ចម្បាំងបានឆ្លងកាត់ច្រករបៀបមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ការឆ្លងរបស់នាវា Port Royal គឺបង្ហាញពីការប្តេជ្ញារបស់អាមេរិកចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហរ»។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថានាវាចម្បាំងអាមេរិកបានឆ្លងកាត់ ភាគខាងជើងច្រកសមុទ្រតៃវ៉ាន់ហើយសកម្មភាព នៅ ក្នុងផ្លូវទឹកនោះគឺធម្មតា។

កងទ័ពចិនបានធ្វើសមយុទ្រយោធាមួយវគ្គទៀត កាលពីសប្តាហ៍មុននៅជិតកោះតៃវ៉ាន់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវប្រតិបត្តិការប្រយុទ្ធ រួមបន្ទាប់ពីកោះតៃវ៉ាន់បានរាយការណ៍ពីសកម្មភាពបានកើនឡើង៕

សូមចុច Subscribe Channel Telegram https://t.me/kiridangrek សារព័ត៌មានគីរីដងរែក ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img