34.7 C
Phnom Penh
Sunday, May 18, 2025
- Advertisement -spot_img

នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson ធ្វើដំណើរទៅទីក្រុងកៀវ ដើម្បីជួបគ្នាផ្ទាល់ជាមួយ លោក Zelensky

- Advertisement -spot_img

(ឡុងដ៍)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស ដោននីង ស្ទ្រីត (Downing Street) បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានជួបពិភាក្សាទល់មុខគ្នា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នាថ្ងៃសៅរ៍នេះ នៅឯរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

ការិយាល័យ Downing Street បានបន្តថា ដំណើរទស្សនកិច្ចរបស់លោក Johnson គឺមានគោលដៅបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន ហើយលោកនាយករដ្ឋមន្រ្តីអង់គ្លេស ក៏មានបំណងប្រើប្រាស់ឱកាសនេះ ដើម្បីរៀបចំកញ្ចប់ជំនួយយោធានិងហិរញ្ញវត្ថុបន្ថែមទៀត ដល់ទីក្រុងកៀវផងដែរ។ រូបភាពមួយសន្លឹកនៃជំនួបទល់មុខគ្នាផ្ទាល់រវាង លោក Jonhson និងលោក Zelensky ត្រូវបានបង្ហោះលើបណ្តាញ Twitter ដោយគណនីរបស់ស្ថានទូតអ៊ុយក្រែនប្រចាំនៅទីក្រុងឡុងដ៍។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ទើបតែបានប្រកាសពីការផ្តល់ជំនួយសព្វាវុធ គិតជាទឹកប្រាក់ស្មើនឹង១០០លានផោន (១៣០លានដុល្លារ) សម្រាប់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដោយមីស៉ីលពីសំណាក់រុស្ស៉ី ចំលើស្ថានីយរថភ្លើងមួយកន្លែងក្នុងប្រទេសអ៊ុយក្រែន ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោចជាង៥០នាក់៕


ប្រភព BBC ដោយ៖ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img