ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បាននិយាយកាលពីថ្ងៃអាទិត្យថា របាយការណ៍ដែលផុសចេញពីទីប្រជុំជននានាក្នុងតំបន់ Kyiv បង្ហាញពី “រូបភាពអាប់ឱន” នៃជីវិតក្រោមការកាន់កាប់របស់រុស្ស៊ី។
លោក Arestovych បាននិយាយថា “នេះគឺជាការអំពាវនាវពិសេសមួយដែលមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកចំពោះឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានប្រព្រឹត្តដោយកងទ័ពរុស្ស៊ីនៅ Bucha, Irpin និង Hostomel” ។

“ទាំងនេះគឺជាទីក្រុងរំដោះ ដោយមានរូបភាពភ័យរន្ធត់ ន័យអំពើឧក្រិដ្ឋកម្មសង្គ្រាម។ ជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានគេរកឃើញរួចហើយ រួមទាំងស្ត្រីដែលត្រូវបានរំលោភសេពសន្ថវៈសំលាប់ មន្ត្រីរដ្ឋាភិបាល សម្លាប់ កុមារ សម្លាប់មនុស្សចាស់ទាំងបុរស ស្រ្តីស្លាប់ ជាច្រើននាក់ ដោយចងដៃ នឹងការធ្វើទារុណកម្ម និងបាញ់ចំក្បាល។ ប្លន់ យកមាស វត្ថុមានតម្លៃ កំរាលព្រំ ម៉ាស៊ីនបោកគក់”។
មន្ត្រីរូបនេះបានកត់សម្គាល់ថា “ពិតណាស់វានឹងត្រូវបានយកមកពិចារណាដោយការិយាល័យរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន និងភ្នាក់ងារអនុវត្តច្បាប់ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ” ។

ភ័ស្តុតាងនៃភាពភ័យរន្ធត់ការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបន្តលេចចេញកាលពីថ្ងៃសៅរ៍ នៅពេលដែលរូបភាពដែលចេញផ្សាយដោយ AFP បានបង្ហាញសាកសពបុរសស៊ីវិលយ៉ាងហោចណាស់ 20 នាក់កំពុងដេកពេញផ្លូវក្នុងទីក្រុង Bucha បន្ទាប់ពីការដកកងកម្លាំងរុស្ស៊ីចេញពីតំបន់នោះ។
អង្គការឃ្លាំមើលសិទិ្ធមនុស្សក៏បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃអាទិត្យដោយចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិលនៅក្នុងតំបន់កាន់កាប់នៃតំបន់ Chernihiv, Kharkiv និង Kyiv រួមទាំងការមានប្រហារជីវិត ការរំលោភ និងការលួចប្លន់។
រាយការណ័ដោយ Jonny Hallam CNN នឹងប្រែសម្រួលដោយ៖ គីរីដងរែក