27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

ទណ្ឌកម្មជំរុញសេដ្ឋកិច្ចរុស្សុីឱ្យ « ត្រឡប់ទៅសម័យសហភាពសូវៀតឡើងវិញ »

- Advertisement -spot_img

ទណ្ឌកម្មកំពុងជំរុញឱ្យសេដ្ឋកិច្ចរុស្ស៊ី ត្រលប់ទៅសម័យសហភាពសូវៀត វិញខណៈលោកស្រីរដ្ឋមន្ត្រីការបរទេស អង់គ្លេស កាលពីថ្ងៃអង្គារ បានទាមទារឱ្យដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។

លោកស្រី Liz Truss បានប្រាប់សន្និសីទសារព័ត៌មាន រួមគ្នាជាមួយសមីភាគី ប៉ូឡូញលោក Zbigniew Rau នៅថ្ងៃទីពីរ នៃដំណើរ ទស្សនកិច្ចរបស់លោកស្រី ទៅកាន់រដ្ឋធានី Warsaw ថា ៖ « រហូតមកដល់ពេលនេះ ទណ្ឌកម្មរបស់យើងបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ទៅលើអ្នកជួយផ្តល់មូលនិធិ ដែលនាំឲ្យមានសង្រ្គាមរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin » ។

លោកស្រីបន្តថា ៖ « សប្តាហ៍នេះ យើងនឹងប្រកាសអំពីការបង្កកទ្រព្យសម្បត្តិ សង្រ្គាម របស់លោក Vladimir Putin ជាង ៣៥០ ពាន់ លានដុល្លារដែលធ្វើឱ្យជាង៦០ ភាគរយនៃទុនបម្រុងរូបិយប័ណ្ណ បរទេសចំនួន ៦០៤ ពាន់លានដុល្លាររបស់របបនេះ មិនអាចប្រើប្រាស់ បានឡើយ » ។

លោកស្រី Liz Truss មានប្រសាសន៍ថា ៖ « យើងត្រូវតែដាក់ទណ្ឌកម្មបន្ថែមទៀតដោយលោកស្រី បន្ថែមទៀតថាលោកស្រី នឹងជំរុញ ឱ្យ ដៃគូ NATO និងG7 បន្តដាក់ទណ្ឌកម្មបន្ថែមទៀត ដោយមានការហាមឃាត់កប៉ាល់រុស្ស៊ីពីកំពង់ផែការបង្ក្រាបធនាគារ រុស្ស៊ីបន្ថែម ទៀតនិងយល់ព្រមលើពេលវេលាច្បាស់លាស់មួយដើម្បីលុបបំបាត់ការនាំចូលប្រេងធ្យូងថ្ម និងឧស្ម័នរបស់ រុស្ស៊ី » ។

បស្ចិមប្រទេសបានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី បន្ទាប់ពីមានសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយ ក្រែនដែលនាំទៅដល់ការជម្លៀសមនុស្សរាប់ លាននាក់ស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសអឺរ៉ុប ផ្សេងទៀត ។ ប្រទេសប៉ូឡូញបានទទួលជនភៀសខ្លួនច្រើនជាងគេ ។

លោកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះមានប្រសាសន៍ថា ៖ « មធ្យោបាយតែមួយគត់ដែលអាចឲ្យសង្គ្រាមនេះបញ្ចប់ទៅបានគឺឲ្យលោក Putin ចាញ់នៅអ៊ុយក្រែន » ។

លោកបន្តថាទោះបីជាកងទ័ពរុស្ស៊ីបាន “ ចាញ់ “ ក្នុងការវាយលុក ដំបូងរបស់ពួកគេលើទីក្រុង Kyiv ក៏ដោយក៏កងទ័ពរុស្ស៊ីនេះ “ បាន កំណត់ទិសដៅរបស់ពួកគេទៅលើភាគខាងកើត និងខាងត្បូងនៃ អ៊ុយ ក្រែន វិញដែរ ។

លោកស្រីបានបញ្ជាក់ថា ៖ « ភាគខាងកើតរបស់ NATO គួរតែត្រូវបានពង្រឹង ហើយយើងកំពុងដាក់កងទ័ពរបស់អង់គ្លេសបន្ថែម ទៀតចូលទៅក្នុងប្រទេសប៉ូឡូញ ព្រមទាំងផ្នែកខាងកើតផងដែរ ពីព្រោះយើងត្រូវការពង្រឹងភាគខាងកើតរបស់ NATO ហើយនោះ ជា អ្វីដែលយើងនឹងលើកយកមកនិយាយនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO នៅចុងសប្តាហ៍នេះផងដែរ » ។

លោក Zbigniew Rau បានថ្លែង អំណរគុណដល់ចក្រភពអង់គ្លេស ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងភាគ ខាងកើតរបស់សម្ព័ន្ធភាព និងការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងរុស្ស៊ី ៕

ប្រភព BCC ប្រែសម្រួលដោយគីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img