24.1 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

តេក្វាន់ដូ WT កម្ពុជា រំពឹងបានមេដាយច្រើនក្នុងស៊ីហ្គេម២០២៣

- Advertisement -spot_img

លោក ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ WT មានជំនឿចិត្តថា អត្តពលិករបស់ខ្លួននឹងអាចដណ្ដើមបានមេដាយកាន់តែច្រើនថែមទៀតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣ លើទឹកដីប្រទេសកម្ពុជា។ លោកថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម កូនក្រុមដែលធ្លាប់បានមេដាយបានបន្តរកបានមេដាយតទៀត ខណៈកូនក្រុមដែលមិនទាន់ដណ្ដើមបានមេដាយក៏អាចដណ្ដើមបាននឹងគេនឹងឯងដែរ។
លោកស្ដាយខ្លះដែរដែលវីរកីឡាការិនី ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយស៊ីហ្គេម៣ជំនាន់ មិនចូលរួម ដោយសារតែជាប់បំពេញកាតព្វកិច្ចជាម្ដាយ ដែលទើបផ្ដល់កំណើតដល់កូន។

លោក ជ្រិន សុធា សង្កត់ធ្ងន់ថា កីឡាករ កីឡាការិនីដណ្ដើមបានមេដាយនៅស៊ីហ្គេម វៀតណាម ឆ្នាំនេះសុទ្ធតែជាអ្នកមានវ័យក្មេងដែលអាចបន្តវេនរៀមច្បងពីមុនបានក្នុងការប្រជែងយកមេដាយ។ លោកវាយតម្លៃថា ក្នុងការប្រកួតឆ្នាំនេះ អត្តពលិករបស់ខ្លួនហាក់បង្ហាញពីការកើនសមត្ថភាពយ៉ាងច្រើន ដោយអាចឈ្នះអ្នកមានបទពិសោធច្រើនជាងខ្លួនថែមទៀត។

លោក ជ្រិន សុធា អះអាងសប្បាយចិត្តចំពោះលទ្ធផលស៊ីហ្គេមនៅវៀតណាម កន្លងទៅ និងបានលើកទឹកចិត្តដល់ក្រុមការងារគ្រូបង្វឹក និងកីឡាករ កីឡាការិនី ឲ្យបន្តខិតខំប្រឹងប្រែងសម្រាប់ការប្រកួតនាពេលខាងមុខទៀត។

គួរដឹងដែរថា តេក្វាន់ដូ WT កម្ពុជា ទទួលបានមេដាយ៥គ្រឿងពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ ដែលធ្វើឡើងនៅប្រទេសវៀតណាមក្នុងខែឧសភានេះ ដែលក្នុងនោះ កីឡាករ វ៉ា មិថុនា ដណ្ដើមបានមេដាយមាស១គ្រឿង, កីឡាករ សំ យូដេត បានមេដាយប្រាក់, កីឡាការិនី ឈឿង អាលីហ្សា, កីឡាការិនី កាន់សាន់ដ្រេនីកូល ធូប និងកីឡាករ ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធក្នុងប្រភេទទម្ងន់រៀងៗខ្លួន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img