33.7 C
Phnom Penh
Tuesday, September 8, 2026
- Advertisement -spot_img

តើអ្នកណាជាបេក្ខភាពកំពូលដែលអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ MPBL?

- Advertisement -spot_img

ការប្រកួតរដូវកាលធម្មតានៃក្របខណ្ឌលីគបាល់បោះ MPBL ឆ្នាំ 2026 កំពុងឈានចូលដល់ដំណាក់កាលចុងក្រោយហើយ។ នៅ​ក្នុង​ខែ​កញ្ញានេះ គឺដាច់ខាតមិនអាចមានការធ្វេសប្រហែសឡើយ ដោយរាល់ការប្រកួតនីមួយៗនឹងជះឥទ្ធិពលដោយផ្ទាល់ទៅ​ដល់​ចំណាត់​​ថ្នាក់​ក្នុង​វគ្គ​ជម្រុះ។ តើក្រុមណាខ្លះដែលទំនងជានឹងបង្ហាញខ្លួនក្នុងការប្រកួតកាត់សេចក្តីរបស់ព្រឹត្តិការណ៍នេះ? ស្វែងយល់​បន្ថែម​នៅក្នុងអត្ថបទវិភាគរបស់ 1xBet

Abra Weavers ជាបេក្ខភាពលេចធ្លោដាច់គេនៅភូមិភាគខាងជើង 

ចំណាត់ថ្នាក់បច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ថា អ្នកណាជាក្រុមដែលមានភាគរយខ្ពស់បំផុតក្នុងការតំណាងឱ្យ North Division នៅ​ក្នុង​វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ។ ម្ចាស់ការពារជើងឯក Abra Weavers កំពុងបង្ហាញទម្រង់លេងយ៉ាងល្អអស្ចារ្យនារដូវកាលនេះ ដោយ​បាន​ឈ្នះដល់ទៅ 22 ប្រកួត ក្នុងចំណោម 23 ប្រកួតដំបូងរបស់ខ្លួន និងស្ទើរតែធានាបានទាំងស្រុងនូវសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់​វគ្គ​ជម្រុះ​ទៅហើយ។

កាលពីមួយឆ្នាំមុន ពួកគេបានឈ្នះ 28 លើក ក្នុងចំណោមការប្រកួតរដូវកាលធម្មតាចំនួន 29 លើក បូករួមទាំងការឈ្នះ 10 ប្រកួត ក្នុង​ចំណោម​ការប្រកួតវគ្គជម្រុះ 10 លើកទៀត។ នេះគឺជាភាពខ្លាំងដាច់គេក្នុងកម្រិតប្រវត្តិសាស្ត្រមួយ! ដូច្នេះហើយ ទើបវា​មិន​ចម្លែក​នោះ​ទេ​ដែល Abra Weavers បានក្លាយជាក្លឹប MPBL ដំបូងគេបង្អស់ ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ East Asia Super League។

តើអ្នកណាអាចចេញមុខតតាំងជាមួយក្រុម Abra នៅក្នុង Division នេះបាន? បេក្ខភាពប្រជែងសំខាន់ៗមានដូចជា San Juan Knights និង Caloocan Batang Kankaloo ដោយក្នុងនោះក្រុម Knights ហាក់មានប្រៀបជាងបន្តិច។ San Juan នឹង​សម្លឹង​រក​ការ​ប៉ះ​ប៉ូវភាពខកចិត្តក្នុងវគ្គជម្រុះកាលពីឆ្នាំមុន នៅពេលក្រុមបេក្ខភាពលេចធ្លោប្រចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Division មួយនេះ​បាន​រងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីដៃក្រុម Pangasinan Heatwaves។ លើសពីនេះ ក្រុមនេះមានអត្រាគប់បាល់បីពិន្ទុ​ចូល​ល្អ​បំផុត (36%) ដែលអាចក្លាយជាកត្តាដ៏សំខាន់នៅពេលវេលាប្រកៀកប្រកិតគ្នា។ សូម្បីតែក្រុមបេក្ខភាពលេចធ្លោ Abra Weavers ក៏មានភាគរយទាបជាងដែរ គឺត្រឹម 34.4%។ ក្រុម Knights ក៏កំពុងនាំមុខគេក្នុងលីគលើការបញ្ជូនបាល់​រកពិន្ទុអំឡុង​រដូវកាល​ធម្មតា​ផង​ដែរ នេះបញ្ជាក់ថា ភាពជោគជ័យរបស់ពួកគេមិនសូវពឹងផ្អែកលើទម្រង់លេងម្នាក់ៗប៉ុន្មានឡើយ។

តុល្យភាពកម្លាំងនៅ South Division

ផ្ទុយពី North Division, South Division នៅក្នុងឆ្នាំ 2026 នេះ គឺជាសមីការមួយដែលពិបាកនឹងទាយទុកមុន។ ការប្រជែងគ្នា​នៅ​កំពូល​តារាងមានភាពស្វិតស្វាញខ្លាំងមែនទែន ដែលចំណាត់ថ្នាក់អាចនឹងផ្លាស់ប្តូរជានិច្ចរាល់ពេលចប់ការប្រកួតនីមួយៗ។ ខណៈ​ដែល​ការ​ប្រកួតនៅសល់ត្រឹមតែប៉ុន្មានជុំទៀតប៉ុណ្ណោះ ក្រុមកំពូលតារាងមានគម្លាតត្រឹមតែជ័យ​ជម្នះបីលើកប៉ុណ្ណោះពី​ក្រុមដែលឈរ​នៅ​ព្រំប្រទល់នៃតំបន់កៅអីវគ្គជម្រុះ។

ក្នុងស្ថានភាពបែបនេះ ការសម្លឹងមើលទៅលើក្រុមដែលធ្លាប់ទទួលបានភាពជោគជ័យរួចមកហើយក្នុងចំណោមក្រុមលេចធ្លោនានា គឺ​ជា​រឿងដ៏សមស្របបំផុត។ ក្រុម Quezon Huskers បានឈ្នះទាំងការប្រកួតរដូវកាលធម្មតា និងឈ្នះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាក់​កណ្តាល​តារាង​​​របស់ពួកគេកាលពីឆ្នាំមុន មុនពេលរងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ។ ពួកគេក៏ជាក្រុមដ៏ល្អបំផុតនៅភូមិភាគខាងត្បូងក្នុងអំឡុងវគ្គ​ជម្រុះ​ឆ្នាំ 2024​ ផងដែរ ដូច្នេះពួកគេមានបទពិសោធន៍គ្រប់គ្រាន់ហើយ។

ទោះជាយ៉ាង​ណាក្តី វានៅលឿនពេកក្នុងការទស្សន៍ទាយពីការឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ជាពិសេសស្របពេលដែលក្រុម Biñan Tatak Gel និង Cebu Greats កំពុងលេចធ្លោឡើងជាក្រុមដែលរក្សាទម្រង់លេងបានល្អជាប់លាប់បំផុតប្រចាំ Division នា​រដូវ​កាល​នេះ។​​ ក្រុមទាំងពីរបានឈានចូលដល់ដំណាក់កាលចុងក្រោយនៃរដូវកាលធម្មតាជាមួយនឹងជ័យជម្នះច្រើនជាងគេ ហើយ​សិទ្ធិធ្វើជា​ម្ចាស់​​ផ្ទះ​ នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុងវគ្គជម្រុះ។

ប៉ុន្តែលក្ខណៈ​ពិសេសដ៏គួរឱ្យកត់សម្គាល់របស់ South Division គឺតុល្យភាពសមត្ថភាពដ៏ប្រហាក់ប្រហែលគ្នា ដែលក្រុម​នីមួយៗ​សុទ្ធ​តែ​​មាន​លទ្ធភាពបង្កើតភាពភ្ញាក់ផ្អើលបានគ្រប់ពេល។ ក្រុមណាដែលទប់ទល់នឹងសម្ពាធបានល្អបំផុតក្នុងខែកញ្ញានេះ ហើយ​ឈាន​ចូល​ទៅ​កាន់​វគ្គជម្រុះជាមួយនឹងស្ថានភាពផ្លូវចិត្តដ៏រឹងមាំបំផុត នឹងទទួលបានប្រៀបយ៉ាងធំធេងមិនខាន។ 

ចូលរួមតាមដានរាល់ការប្រកួតក្នុង Division ទាំងពីរ និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet!

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img