19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

តើនរណាជានរណា សមត្ថកិច្ច អន់ឬឈ្មួញ ជ្រូកខ្លាំង

- Advertisement -spot_img

ឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេសវៀតណាមមានបំពាក់ភ្លើងសារ៉ែននៅពីលើឡានបាំងពីមុខ នឹងបាំងពីក្រោយ ថែមទាំងរថយន្តពាក់ស្លាកលេខ ខ. ម

មានរថយន្តដឹកជ្រូករស់១០០ក្បាល ពីប្រទេសវៀតណាមដឹកជញ្ជូនតាមរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿងមកកាន់រាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ត្រូវបាន មន្ត្រីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ ចាប់ឃាត់ កាលពី វេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី១២មិថុនា លុះមក ដល់ ចំណុចគល់ស្ពានក្បាលក្របី ក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្រាប់តែមាន រថយន្តពាក់ស្លាកលេខ ខ. ម និងមានបំពាក់ភ្លើងសារ៉ែននៅពីលើចំនួនពីគ្រឿងមកបាំងពីមុខបាំងពីក្រោយ ពេលជំនាញឃាត់រថយន្តដឹកជ្រូក ក្នុងបំណងចង់គាប និងរំដោះយករថយន្តដឹកជ្រូកទៅវិញ ប៉ុន្តែដោយឃើញកាមេរ៉ា អ្នកកាសែត ច្រើនក៏ បានដកថយ និងត្រឡប់ទៅក្រោយវិញ។

នេះបើយោងតាមការបញ្ជាក់ពី លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមបង្ក្រាបអគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម បានប្រាប់ក្រុមអ្នកកាសែតអោយដឹង។

លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងបន្ថែម ថា ការចាប់ឃាត់សត្វជ្រូកទាំងអស់នេះ គឺដោយសារពិនិត្យឃើញថា ជាសត្វជ្រូក ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ហើយក្រោយពេលដែលមន្ត្រីជំនាញចាប់ឃាត់ភ្លាម ក្រុមឈ្មួញបានយករថយន្ត ២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមានបំពាក់ភ្លើងសារ៉ែននៅពីលើមកបិទខាងមុខ និងខាងក្រោយរថយន្តមន្ត្រីជំនាញ ក្នុងបំណងចង់គាប និងរំដោះយករថយន្តដឹកជ្រូកទៅវិញ ប៉ុន្តែបន្តិចក្រោយមក ដោយឃើញមានអ្នកសារព័ត៌មានចុះទៅដល់ និងតាមថតរូបភាពផងនោះ ទើបរថយន្តសារ៉ែនរបស់ក្រុមឈ្មួញ ដែលបិទខាងមុខ បានដកថយ និងត្រឡប់ទៅក្រោយវិញ ទើបធ្វើអោយមន្ត្រីជំនាញ មានឱកាសអាចនាំយករថយន្តដឹកជ្រូកនោះ មកកាន់នាយកដ្ឋានបានដោយជោគជ័យ។

លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គិតមកដល់ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១២មិថុនា មន្ត្រីជំនាញនៅមិនទាន់បានរាប់ចំនួនសត្វជ្រូកនៅលើរថយន្តនោះនៅឡើយទេ ដោយរង់ចាំអោយម្ចាស់ជ្រូក មកដល់ ទើបរាប់។ប៉ុន្តែមន្ត្រីជំនាញ បានយកសំណាកឈាមជ្រូក ទៅពិនិត្យហើយ។ បើលទ្ធផលឃើញថា មានមេរោគនោះ ត្រូវអនុវត្តតាមវិធានបសុពេទ្យ គឺដុតកំទេចចោល។ ប៉ុន្តែបើមិនឃើញមានមេរោគទេ គឺគ្រាន់តែផាកពិន័យ ចន្លោះពី ១០ ទៅ ១៥លានរៀលប៉ុណ្ណោះ។

សូមបញ្ជាក់ថា បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងទប់ស្កាត់ការនាំចូលជ្រូករស់ក៏ដោយ។

ទោះយ៉ាងណា បច្ចុប្បន្ននេះ សកម្មភាពនៃការនាំចូលសត្វជ្រូក និងសាច់ជ្រូក ដោយខុសច្បាប់ពីប្រទេសជិតខាង នៅតែមានបន្ដកើតមានជាហូហែរដដែល ពិសេសការនាំចូលពីប្រទេសវៀតណាម តាមច្រ.ករបៀងមួយចំនួន ក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែង ដែលជាខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាមតែម្ដង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img