32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ជិះ កង់ដើម្បីកម្ពស់ការយល់ដឹងបរិស្ថាន

- Advertisement -spot_img

កាលពីម្សិលមិញ សកម្មជនបរិស្ថាន បានចាប់ផ្តើមយុទ្ធនាការជិះកង់ចម្ងាយ៦០០ គីឡូម៉ែត្រដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។ សកម្មជនក៏សង្ឃឹមថា អាជ្ញាធរនឹងមិនអន្តរាគមន៍ចំពោះសកម្មភាពរបស់អ្នកជិះកង់ នៅពេលធ្វើដំណើរឆ្លងកាត់ដែនជម្រកសត្វព្រៃព្រៃឡង់ និងព្រៃព្រះរកានោះទេ។
គឺដើម្បីលើកកម្ពស់បរិស្ថាន និងចូលរួមក្នុងការងារអភិរក្សនឹងផ្តល់សេរីភាពចំពោះការចូលក្នុងដែនជម្រកសត្វព្រៃដើម្បីឲ្យសកម្មជនដើរល្បាតដែនជម្រកសត្វព្រៃ និងចូលរួមការពារបរិស្ថាន អភិរក្ស និងការពារព្រៃឈើ។

លោក សាន ម៉ាឡា មានប្រសាសន៍ថា៖«ក្រសួងបរិស្ថាន អនុញ្ញាតឱ្យសកម្មជនចូលរួមក្នុងការការពារបរិស្ថាន អភិរក្ស និងការពារព្រៃឈើ ប៉ុន្តែក្រសួងបានដាក់ចេញនូវគោលនយោបាយ និងច្បាប់តឹងរ៉ឹងសម្រាប់សកម្មជន។ យើង ចង់ ឲ្យ ក្រសួង បរិស្ថាន អនុញ្ញាត ឲ្យ យើង ចូលរួម ការងារ អភិរក្ស ដោយ សេរី»

សកម្មជនសង្ឃឹមទទួលបានលទ្ធផលល្អក្នុងយុទ្ធនាការរបស់ពួកគេ ព្រោះវាពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុង និងជុំវិញតំបន់ការពាររបស់កម្ពុជា ជាពិសេសនៅតំបន់ព្រៃឡង់ និងព្រៃព្រះរកា ដែលត្រូវការវិធានការខ្លាំងដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការពារធនធានជាតិទាំងនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា រដ្ឋាភិបាលបានលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងការការពារបរិស្ថាន ការអភិរក្ស និងការពារព្រៃឈើដោយមិនមានឥទ្ធិពលនយោបាយ។

លោកបន្ថែមថាលោក ស្វាគមន៍ចំពោះការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថានប៉ុន្តែពួកគេត្រូវតែបំពេញលក្ខខណ្ឌដែលមាន ចែង ដោយច្បាប់។ ពួកគេមិនគួរទទួលឥទ្ធិពលពីអ្នកនយោបាយដែលកំពុងស្វែងរកឥទ្ធិពលនយោបាយនោះទេ។

លោកបន្តថា ៖« ក្រសួង នឹងពិចារណារាល់ការរិះគន់ក្នុងន័យស្ថាបនាប៉ុន្តែមិនមែនការរិះគន់ដោយហេតុផលនយោបាយដែលមាន បំណងបង្កាច់បង្ខូចរដ្ឋាភិបាលនោះទេ » ។

លោកបន្ថែមថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងទាំងថ្នាក់មូលដ្ឋាន ជាតិ និងអន្តរជាតិ ដើម្បីរៀបចំការអប់រំស្តីពីសកម្មភាពអភិរក្ស និងការពារព្រៃឈើ។ ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងការប្រើប្រាស់ធនធាន គឺជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែកដល់ភាពរុងរឿង និងសុខុមាលភាពរបស់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img