ថ្នាំញៀន ៤០ គីឡូក្រាមដកហូតពីចិន៤ នាក់ និងត្រូវបានឃាត់ខ្លួននគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនជាតិចិន ៤ នាក់ កាលពីម្សិលមិញហើយបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចោទប្រកាន់ជាផ្លូវការ ។ ពួកគេត្រូវបានចោទប្រកាន់ពីបទរក្សាទុក ថ្នាំញៀន និងសម្ភារៈ ពាក់ព័ន្ធ នឹងគ្រឿងញៀន ។
លោក ប៊ុន សុខា មន្ត្រីតុលាការបានថ្លែងថាបុរសទាំងនោះ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក និងជួញដូរគ្រឿងញៀនតាមមាត្រា ៣៨ និង ៤០ នៃច្បាប់គ្រប់គ្រងគ្រឿងញៀនកម្ពុជា ។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រតិបត្តិការប្រឆាំងគ្រឿងញៀននាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មានប្រសាសន៍ថាជនសង្ស័យ ទី ១ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុន ។
លោកបានបន្ត ថាផ្អែកតាមចម្លើយសារភាពការស៊ើបអង្កេតរួមជាមួយនគរបាលខេត្តកំពង់ស្ពឺបាននាំខ្លួនពួកគេទៅកាន់ជនសង្ស័យ ៣ នាក់ទៀតនៅស្រុកភ្នំស្រួច ។
លោកបន្តថា ប៉ូលិសរឹបអូសបានថ្នាំ Ketamine ៤០ គីឡូក្រាម និងសារធាតុ គីមី ពាក់ព័ន្ធ នឹងគ្រឿងញៀនជាង ១១ តោនពីពួកគេ ។
លោកថា៖ « ពួកគេជាគោលដៅនៃអ្នកជួញដូរបរទេស និងអ្នកផលិតគ្រឿងញៀន ។ ពួកគេបានជួលកសិដ្ឋានរបស់កសិករ ខ្មែរដោយ លេសថាដាំដើមស្វាយហើយប្រើកន្លែងផលិតថ្នាំញៀន» ។
លោកបានបន្តថា៖ « ពួកគេមានគម្រោងនាំចេញគ្រឿងញៀនទៅតៃវ៉ាន់តាមសមុទ្រ » ។
លោកបានបន្ថែមថាប៉ូលិសបានឆ្មក់ចូលឃ្លាំងសម្ងាត់ថ្នាំញៀន ដោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ។
លោកថាពេលនេះ ពួកគេកំពុងត្រូវបានស៊ើបអង្កេតដោយតុលាការហើយ ពួកគេនឹងត្រូវបញ្ជូនទៅពន្ធនាគារ ក្នុងអំឡុងពេលជំនុំ ជម្រះ ។ បើកាត់ទោសជនសង្ស័យអាច នឹងត្រូវកាត់ទោសមួយជីវិត ៕
ដោយគីរីដងរែក