32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ចិន នឹង ប៉ះជាមួយអាមេរិក !!!!!

- Advertisement -spot_img

ចិនព្រ មានពីហានិភ័ យនៃការប្រឈមមុខដា ក់គ្នាជាមួយអា មេរិក

រដ្ឋមន្ត្រីការបរទេសចិនបានព្រមានថាយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឱ្យប្រទេសទាំង២ប្រឈមមុខដាក់គ្នាដែលប្រថុយនឹងអស្ថិរភាពដល់ប្រទេសដទៃទៀត។”

ប្រសិនបើសហរដ្ឋអាមេរិកមើលដោយងងឹតងងុលចំពោះទំនាក់ទំនងរបស់ប្រទេសទាំង២ទាក់ទងនឹងការប្រកួតប្រជែងអំណាចដ៏អស្ចារ្យហើយជ្រើសរើសគោលនយោបាយ “ខ្ញុំឈ្នះអ្នកចាញ់”នោះវានឹងរុញច្រានទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនឱ្យប្រឈមមុខ និងជម្លោះដូចជារុញពិភពលោកឱ្យបែកបាក់គ្នានិងភាពវឹកវរ”ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក WangYiដែលបាននិយាយនៅក្នុងសិក្ខាសាលាមួយនៅថ្ងៃនេះអំពីតួនាទីរបស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ក្នុងទំនាក់ទំនងអាមេរិក-ចិន។

លោក Wang បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំង២កំពុងប្រឈមមុខនឹងបញ្ហាកាន់តែច្រើនឡើងៗនិងការភ័យខ្លាចថា វានឹងបន្តធ្លាក់ចុះបន្ថែមទៀត។ លោកបាននិយាយថា “បរិយាកាសក្នុងទំនាក់ទំនងរវាងអាមេរិក និងចិននៅពេលនេះគឺមិនធម្មតាទេហើយការព្រួយបារម្ភខ្លាំងពេករបស់អាមេរិកគឺមិនចាំបាច់ទាំងស្រុងនោះទេ”។រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថាទីក្រុងវ៉ាស៊ីនតោនត្រូវជ្រើសរើសផ្លូវត្រឹមត្រូវក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំងដោយបោះបង់ចោល”ចិត្តគំនិតនៃសង្រ្គាមត្រជាក់”និងការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំង២។

ក្នុងអំឡុងពេលទស្សនកិច្ចនៅអាស៊ីកាលពីសប្តាហ៍មុនប្រធានាធិបតីសហរដ្ឋអាមេរិក Joe
Bidenបានចាប់ផ្ដើមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក(IPEF)ដែលទីក្រុងប៉េកាំងមើលឃើញថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ប្រទេសចិន។ក្នុង ដំណើរ ទស្សនកិច្ច នោះ លោក Biden ក៏ បាន និយាយ ដែរ ថា អាមេរិក នឹង ការពារ តៃវ៉ាន់ តាម មធ្យោបាយ យោធាប្រសិនបើ កោះ នេះ ត្រូវ បាន វាយប្រហារ។

ទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការអត្ថាធិប្បាយនេះទោះបីជាលោក Biden និងមន្ត្រីអាមេរិកក្រោយមកបានពន្យល់ថាគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនបានផ្លាស់ប្តូរក៏ដោយ។គណៈប្រតិភូអាមេរិកដែលដឹកនាំដោយព្រឹទ្ធសមាជិក Tammy Duckworth ក៏បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសនៅក្រុងតៃប៉ិកាលពីម្សិលមិញដែលធ្វើឲ្យស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនមានការខកចិត្តយ៉ាងខ្លាំង។

នៅក្នុងសុន្ទរកថារបស់លោកនៅថ្ងៃនេះរដ្ឋមន្ត្រីការបរទេសលោក Wang Yi បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើឱ្យខូចសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ប្រសិនបើខ្លួននៅតែបន្តសកម្មភាពបច្ចុប្បន្នរបស់ខ្លួននៅក្នុងតំបន់នេះ។លោក បាន ព្រមាន ថា ៖« នៅ ទីបំផុត វា នឹង បង្ក គ្រោះថ្នាក់ ដល់ អាមេរិក ខ្លួនឯង ។អាមេរិក មិន បាន ធ្វើ អត្ថាធិប្បាយ លើ សេចក្តី ថ្លែងការណ៍ របស់ រដ្ឋមន្ត្រី ការបរទេស ចិន ទេ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img