28 C
Phnom Penh
Friday, December 6, 2024
- Advertisement -spot_img

គ្រូគុនខ្មែរ ធី ណារិទ្ធថាកីឡាករត្រូវពិបាកក្រោមរេញឲ្យហើយ ជាងពិបាកនៅលើរេញ

- Advertisement -spot_img

គ្រូបង្វឹកគុនខ្មែរ ចាស់វស្សា ធី ណារិទ្ធ លើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា ក្នុងនាមជាអ្នកប្រដាល់ កីឡាករគុនខ្មែរទាំងអស់គួរតែខិតខំយកចិត្តទុកដាក់ ពង្រឹងការហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន និងខ្លាំងក្លាបំផុត ដោយតស៊ូប្រឹងប្រែងសម្រក់ញើសឈាមនាពេលហ្វឹកហ្វឺន កុំបង្ហូរឈាមនៅលើសង្វៀន។

លោក ធី ណារិទ្ធ លម្អិតបែបនេះ “៖កីឡាករត្រូវប្រឹងហ្វឹកហាត់ឲ្យខ្លាំងដូចជាការប្រកួតមែនទែនអ៊ីចឹងដែរ។ ស៊ូចេះហត់ ចេះពិបាកនៅក្រោមរេញឲ្យហើយ កុំឲ្យតែឡើងទៅលើរេញ ត្រូវតិចតួច ធ្វើពុត ចាញ់គេ លំៗយកតែលុយ។ អ៊ីចឹងពេលហាត់អស់សមត្ថភាព នៅក្រោម ចេះពិបាកនៅក្រោមរេញឲ្យហើយ ដល់ពេលឡើងលើរេញ ត្រូវតិចតួចអី ចេះទ្រាំ។ មួយទៀត បើខ្លាចឈឺ កុំធ្វើអ្នកដាល់។

អតីតអ្នកប្រដាល់វ័យ៤៣ឆ្នាំ ដើមកំណើតពីខេត្តបាត់ដំបង រូបនេះ ក្រៅដាស់តឿនកីឡាករគុនខ្មែរគ្រប់រូប ឲ្យបង្កើនការហ្វឹកហាត់ លោកក៏បានស្នើដល់អ្នកគាំទ្រទាំងអស់ រួមគ្នាលើកទឹកចិត្ត និងរិះគន់ស្ថាបនា ដើម្បីរួមចំណែកអភិវឌ្ឍ និងផ្សព្វផ្សាយក្បាច់គុនមរតកដូនតាមួយនេះ ឲ្យកាន់តែល្បីល្បាញឡើងនាថ្ងៃមុខ។

សូមរំឭកថា គ្រូ ធី ណារិទ្ធ ជាអតីតអ្នកប្រដាល់គុនខ្មែរមួយរូប ចាប់ផ្ដើមអាជីពនាអំឡុង១៩៩០ និងធ្លាប់គ្រងខ្សែក្រវាត់ រួមទាំងពានរង្វាន់មួយចំនួន មុនចូលនិវត្តន៍ពីសង្វៀន ក្នុងឆ្នាំ២០០១។ អតីតជើងខ្លាំងជំនាន់កំពូលអ្នកប្រដាល់ អេ ភូថង រូបនេះ សព្វថ្ងៃ បានបើកក្លិបប្រដាល់មួយកន្លែង ឈ្មោះ អាណាចក្រគុនខ្មែរ ដោយកំពុងបង្វឹកសិស្សជាង១០រូបផងដែរ៕
ដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img