28 C
Phnom Penh
Saturday, October 12, 2024
- Advertisement -spot_img

គណបក្សខ្មែររួបរួមជាតិ បានប្រារព្ធ កម្មវិធីសមាជសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅទីស្នាក់ការកណ្ដាលគណបក្ស រាជធានី ភ្នំពេញ

- Advertisement -spot_img

នៅព្រឹកថ្ងៃចន្ទទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ គណបក្សខ្មែររួបរួមជាតិ បានប្រារព្ធ កម្មវិធីសមាជសាមញ្ញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងថ្នាក់ដឹកនាំនៃគណៈអធិបតីគណបក្សជាច្រើនរូបទៀត ។ កម្មវិធីសមាជសាមញ្ញនេះ ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានវត្តមានរបស់ ក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការនាយក ប្រមាណ 512 នាក់ ហើយអង្គសមាជបានអនុម័តលើរបៀបវារៈដូចខាងក្រោម៖



១- ស្នើអង្គសមាជ បោះឆ្នោតគាំទ្រ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិដឹកនាំបន្ត
២- អនុម័តលើសេចក្តីព្រាងវិសោធនកម្មលក្ខន្តិកៈគណបក្ស
៣- បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ
៤-អនុម័តលើគោលនយោបាយគណបក្ស
៥-ជ្រើសតាំងអនុប្រធានគណបក្សបន្ថែម
៦-ជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកផ្លាស់ប្តូរបន្ថែមលើបញ្ជី
៧-ទិសដៅអនុវត្តបន្ត
បន្ទាប់ពីបញ្ចប់នៃកម្មវិធីសមាជសាមញ្ញ គណបក្សខ្មែររួបរួមជាតិ បានបន្តកម្មវិធីប្រជុំក្រុមប្រឹក្សាជាតិដើម្បី ជ្រើសរើស សមាសភាពគណៈកម្មាធិការនាយកដែលត្រូវផ្លាស់ប្តូរ និងបន្តការប្រជុំគណៈកម្មាធិការនាយកដើម្បី ជ្រើសរើស សមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ដែលត្រូវផ្លាស់ប្តូរ ស្នើគណៈកម្មាធិការនាយកអនុម័តលើបេក្ខភាព អគ្គហេរញ្ញឹកថ្មី និងអនុម័តលើបេក្ខភាពអនុប្រធានគណបក្សថ្មីចំនួនពីររូបផងដែរ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានស្នើឱ្យអង្គសមាជសម្រេចផ្លាស់ប្តូរមាគ៌ានយោបាយរបស់គណបក្ស ពីប្រជាធិបតេយ្យសេរីកណ្តាលនិយម មកជា ប្រជាធិបតេយ្យសេរីបង្រួបបង្រួមជាតិវិញ ហើយអង្គសមាជសាមញ្ញក៏បានអនុម័តជាឯកច្ឆ័ន ផ្លាស់ប្តូរមាគ៌ានយោបាយថ្មី គឺ ប្រជាធិបតេយ្យសេរីបង្រួបបង្រួមជាតិ តែម្តង។
ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ បានថ្លែងបិទអង្គកម្មវិធី នៃសមាជសាមញ្ញ ហើយឯកឧត្តមប្រធានក៏មានប្រសាសន៍ណែនាំមួយចំនួនទៀតថា សុំកុំឱ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សខ្មែររួបរួមជាតិ មានបក្សពួកនិយម ឬជម្ងឺតួឯកនិយម ត្រូវចេះសាមគ្គី យោគយល់គ្នា និងរួមគ្នាធ្វើការដើម្បីសង្គមនិងប្រទេសជាតិទាំងអស់គ្នា ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ឱ្យត្រឡប់ទៅវិញ ជួបសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំប្បីឃ្លៀងឃ្លាតឡើយ ។
គណបក្សខ្មែររួបរួមជាតិ ! រួបរួមជាតិខ្មែរឈ្នះ ! រួមរួមជាតិខ្មែររុងរឿង ! ជយោប្រជាធិបតេយ្យសេរី បង្រួបបង្រួមជាតិ !

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img