25 C
Phnom Penh
Wednesday, October 23, 2024
- Advertisement -spot_img

គណបក្សខ្មែររួបរួមជាតិ ប្រកាសបើកទ្វារស្វាគមន៍សមាជិកថ្មីមកពីគណបក្សនានា និងត្រៀមចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០២២

- Advertisement -spot_img

(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានធ្វើសមាជវិសាមញ្ញប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្ស នៅក្នុវបរិវេណវត្តចំបក់មាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមាជនេះមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណបក្សនៅទាំងប្រទេសប្រមាណជាង ៦០០នាក់ និងមានពិធីទទួលសមាជិកថ្មីមកពីគណបក្សសង្គ្រោះជាតិ, គណបក្សខ្មែរក្រោក, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សកែទម្រង់កម្ពុជា។

ឯកឧត្តម ញឹក ប៊ុនឆៃ បានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិបានត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុ-សង្កាត់ នៅក្នុងឆ្នាំ២០២២ និងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ ២០២៣។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់គណបក្សខ្មែររួបរួមជាតិប្រកាន់គោលនយោបាយសេរីពហុបក្ស ប្រជាធិបតេយ្យ និងប្រកាន់គោលជំហរអព្យាក្រិត្យ ថែរក្សាសន្តិភាពឲ្យបានគង់វង្សនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា។

ក្នុងឱកាសនោះដែរ គណបក្សខ្មែររួបរួមជាតិក្រោមការដឹកនាំពីសំណាក់ ឯកឧត្តមញឹក ប៊ុនឆៃ ក៏បានលើកទឹកចិត្តសមភាពយេនឌ័រ និងផ្តល់ឱកាសដល់ស្ត្រីនិងយុវជនចូលរួមកិច្ចការនយោបាយ។ គណបក្សប្រកាន់គោលការណ៍សហការជាមួយគណបក្សនយោបាយនានា និងកិច្ចសហការគ្រប់បណ្តាប្រទេសដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ សេរី គោរពសិទ្ធិមនុស្ស។

ឯកឧត្តមញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា គណបក្សបានបើកទ្វារស្វាគមន៍សមាជិកថ្មីមកពីបណ្តាគណបក្សនយោបាយនានា ដែលតម្រូវឲ្យមានការកែសម្រួគណបក្សខ្មែររួបរួមជាតិ ត្រៀមចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ- សង្កាត់ឆ្នាំ២០២២៕

អត្ថបទ និងរូបភាពដោយ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img