27 C
Phnom Penh
Thursday, July 25, 2024
- Advertisement -spot_img

ក្រុមហ៊ុនមួយយកដុំថ្មចាក់លប់ចូលទៅក្នុងសមុទ្រត្រង់ចំណុចឆ្នេរអូត្រេះ បណ្ដាលឲ្យមានផ្ទុះការរិះគន់ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន

- Advertisement -spot_img

ខេត្តព្រះសីហនុ÷ ប្រភព​ព័ត៌មានពីអ្នកលក់មឹកអាំង តាមបណ្ដោយឆ្នេរ ឆ្នេរអូត្រេះ បានឲ្យដឹងថា គាត់បានឃើញរថយន្ដដឹកថ្ម ដឹកដី ដឹកខ្សាច់ យកចាក់ចូលលប់លើឆ្នេរខ្សាច់ និងចាក់ចូលទៅក្នុងសមុទ្រ ជាច្រើនឡាន រយៈពេលជិត១សប្ដាហ៍មកហើយ ដោយមិនឃើញមានមន្រ្ដីជំនាញ ពាក់ព័ន្ធ ចុះមកហាមឃាត់នោះទេ ស្ថិតនៅតាមបណ្ដោយឆ្នេរអូត្រេះ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

អ្នកលក់មឹកអាំងដដែរ បានឲ្យដឹងទៀតថា បើគាត់ស្ដាប់លឺពីអ្នកមើលការចាក់ដីលប់លើឆ្នេរខ្សាច់នោះបាននិយាយថា ការចាក់ថ្ម ចាក់ដីនេះ ក្រុមហ៊ុនចាក់សម្រាប់ធ្វើជាទំនប់ហ៊ុមព័ទ្ធកំពុងផែទេសចរណ៍ កុំឲ្យរលកបោកមកខ្លាំង ។

ជុំវិញការយកថ្មភ្នំធំៗរាប់រយ ពាន់ដុំចាក់លប់ចូលទៅក្នុងសមុទ្រនេះ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាព្រះសីហនុ បានឲ្យដឹងតាម​ប្រព័ន្ធតេឡេក្រាមថា ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី មានភាន់ច្រឡំទៅលើលិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ ។

អ្នកនាំពាក្យសាលាព្រះសីហនុ បានឲ្យដឹងតាម​ប្រព័ន្ធតេឡេក្រាមទៀតថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះក្រុមការងារចម្រុះខេត្ត ដឹកនាំដោយ លោក អ៊ី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងក្រុមហ៊ុន ដោយតម្រូវឲ្យផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន និងត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ ព្រមទាំងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ  ។

យោងតាមលិខិត លេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨​ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមហ៊ុនមុនពេលចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុន ១-ស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំណត់ និយាមការទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវ ស្នើសុំគោលការណ៍ប្រើប្រាស់ដឹងសាធារណៈពីរាជរដ្ឋាភិបាល។

២-សិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុដែលផ្តល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

៣-ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីច្បាប់ជាធរមាន ៕

សូមបញ្ជាក់ថា សម្រាប់ករណីខាងនេះ អង្គភាពសារព័ត៌មានយើង និងតាមដាននៅសកម្មភាពនេះបន្តទៀត ដើម្បីចែកជូនជនរួមជាតិ និងរាជរដ្ឋាភិបាល បានជ្រាបជាព័ត៌មាន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img