ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework-IPEF) ត្រូវបានបង្កើតឡើងដើម្បីឲ្យសេដ្ឋកិច្ចក្នុងតំបន់ “បំបែក” ខ្លួនចេញពីទីផ្សារចិនដោយដឹកនាំពួកគេទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ជំនួសអោយផ្សេងទៀត ដែលជាជំហានមួយដែលទីក្រុងវ៉ាស៊ីនតោនជឿជាក់ថានឹងជួយដកប្រទេសចិនចេញពីប្រព័ន្ធពាណិជ្ជកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់។
នេះនឹងធ្វើអោយមានការបិទទ្វារ ផ្តាច់មុខ និងប្រឈមមុខដាក់គ្នានៅក្នុងតំបន់ ដែលត្រូវបានបង្កើតឡើងដោយមានភូមិសាស្រ្តនយោបាយ និងមនោគមវិជ្ជាច្បាស់លាស់ ដែលដំណើរការផ្ទុយនឹងគោលការណ៍ពហុភាគីនិយម។ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលោកស្រី Katherine Tai បាននិយាយដោយបើកចំហ IPEF ជា “ការរៀបចំឯករាជ្យដោយមិនពឹងពាក់ប្រទេសចិន។ ”
ដោយមើលឃើញពីទំហំ និងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងតំបន់ និងផលវិបាកដែលអាចកើតមាននៃការបំបែកប្រព័ន្ធពាណិជ្ជកម្មសិប្បនិម្មិត និងការកាត់ផ្តាច់សង្វាក់ផ្គត់ផ្គង់ ការរៀបចំបែបនេះនឹងមិនអំណោយផលដល់ការរួបរួម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នៃអាស៊ីប៉ាស៊ីហ្វិកនោះទេ។
មានការប៉ាន់ស្មានថា កន្លងមកពាក់ព័ន្ធនឹងបណ្តាប្រទេសអាស៊ាន សហរដ្ឋអាមេរិកកំពុងព្យាយាមជ្រើសរើសប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ឱ្យចូលរួមក្នុងក្របខ័ណ្ឌ IPEF ខណៈដែលមិនបញ្ជូលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍សហគមន៍ និងឯកភាពរបស់អាស៊ាន។
ការរងផលប៉ះពាល់ សហរដ្ឋអាមេរិកអះអាងថានឹងគាំទ្រ មជ្ឈភាពរបស់អាស៊ានប៉ុន្តែIPEF ទំនងជាបានយកចិត្តទុកដាក់តិចតួច ចំពោះ មធ្យោបាយ ដែល អាស៊ាន ចង់អោយមានកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាប័ន្នក្នុងតំបន់។ ក្របខ័ណ្ឌបែបនេះនឹងធ្វើឱ្យចុះខ្សោយ និងប៉ះពាល់ដល់មជ្ឍភាពរបស់អាស៊ាននៅក្នុងតំបន់។
ដូច្នេះវាគឺជាការងាកចេញពីគោលការណ៍បើកចំហបរិយាប័ន្នសមភាព និងទៅវិញទៅមកដែលជាយន្តការ និងការរៀបចំពហុភាគីក្នុង តំបន់បានអនុវត្តជាយូរមកហើយ។
ប្រទេសចិន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក។ ការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសចិនគឺប្រហាក់ប្រហែលនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយការនាំចូលពីប្រទេសចិនច្រើនជាងពីរដង ធៀបនឹងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកគឺត្រឹមតែពាក់កណ្តាលនៃពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិនប៉ុណ្ណោះ។
ដោយគីរីដងរែក